Connect with us

ជីវិតកម្សាន្ដ

កម្រឃើញ តួកាច Benz Pornchita បញ្ចេញសម្រស់សិចស៊ីក្នុងវ័យ៤៣ឆ្នាំ

បានផុស

នៅ

តារាសម្ដែងរៀមច្បង Benz Pornchita បានធ្វើឲ្យអ្នកទស្សនាជាច្រើន ជាពិសេសអ្នកគាំទ្ររូបនាងហាក់ស្រឡាំងកាំងនៅពេលដែលឃើញអ្នកម្ដាយកូន៣រូបនេះ បញ្ចេញសម្រស់ក្នុងវ័យ៤៣ឆ្នាំលើបណ្ដាញអ៉ិនធើណេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គម Instagram របស់នាងផ្ទាល់ បានបង្ហោះនូវរូបភាពដ៏ថ្មីស្រឡាងក្នុងឈុតពណ៌ក្រហមឆ្អិនឆ្អៅបង្អួតភាពសិចស៊ីយ៉ាងចាស់ដៃ។ ក្នុងពេលជារឿយៗ គេកម្រឃើញតួកាចរូបនេះហ៊ានលេងខ្លួនលិចលើលិចក្រោមបែបនេះជាសាធារណៈណាស់។

ទោះយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូររូបរាងថ្មីរបស់តួកាច “វិញ្ញាណស្នេហ៍នាងបាប” បានទទួលការសាទរយ៉ាងភ្លូកទឹកភ្លូកដី ខណៈដែលមហាជនបញ្ចេញមតិថា គាត់កាន់តែចាស់តែនៅតែអាចបង្អួតរាងរៅហឹរខ្លាំងតាំងពីក្បាលដល់ចុងជើង។ជាពិសេស ឈុតដែលគាត់ជ្រើសរើសមកស្លៀកមានពណ៌​ក្រហម​ភ្លឺ​ រឹតតែបង្កើតអនុភាពដល់អ្នកស្លៀកកាន់តែឆើតឆាយនិងមានស្រស់ចែងចាំងសឹងមើលមិនដឹងថា នាងឈានដល់វ័យ៤៣ឆ្នាំ ហើយថែមទាំងមានកូនប្រុស្រីដល់ទៅ៣នាក់ទៀតផង។

យ៉ាងណាមិញ សម្រាប់តារាស្រីជើងចាស់នាង Benz Pornchita ទស្សនិកជនកម្ពុជាប្រាកដជាស្គាល់នាងយ៉ាងច្បាស់តាមរយៈតួអង្គកាចឆ្នាសឆ្នើម ដណ្ដើមស្វាមីតួឯកស្រីក្នុងភាពយន្ត។ លើសពីនេះថែមទៀត ស្នាដៃដែលនាងចូលរួមសម្ដែងកន្លងមក តែងតែទទួលបានការចូលទស្សនាច្រើនលើសលុបឥតគណនាបានឡើយ។ នេះក៏ដោយសារតែសមត្ថភាពរបស់នាងនិងទេពកោសល្យពីកំណើតទើបធ្វើឲ្យនាងអាចក្លាយជាតារាស្រីឈានមុខគេមកទល់សព្វថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Marie បង្អួតស្នាដៃធ្វើម្ហូបក្នុង​ផ្ទះបាយ ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើដងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

សម្ដេចតេជោ កូនធម៌លោកតា ជួង ឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ដល់ដំណើរការ​កែលម្អរមណីយដ្ឋានបឹងកន្សែង

ជីវិតកម្សាន្ដ១៤ នាទី មុន

ឈានដល់វ័យ ៤៣ ឆ្នាំ គ្រាន់តែប្ដូរម៉ូដសក់ថ្មី តួនាងឡាំយ៉ង ប្លែកមើលសឹងមិនស្គាល់

អាជីព១៨ នាទី មុន

ផ្លាស់ប្តូរជីវិតពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋានដោយសារជំនាញបច្ចេកទេស

ព័ត៌មានជាតិ៤៤ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់កុមារនៅអង្គការផ្ទះបាយកុមារ នាឱកាសទិវាកុមារអន្តរជាតិ

ព័ត៌មានជាតិ៥០ នាទី មុន

គយ ថា ពន្ធនាំចូលទូរសព្ទ Nokia ចុចពិល បង់មិនដល់១ដុល្លារផង មិនមែន៩៣ដុល្លារទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

កីឡា៤ ម៉ោង មុន

លើកនេះដាច់ស្រឡះ អេ អាំម៉ារីន ផ្តួល ឡុង សំណាង ទឹក២ គ្រងខ្សែក្រវាត់ KKF

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

Sokha Hotels

ព័ត៌មានពេញនិយម