ជីវិតកម្សាន្ដ
តារាថៃ Marie បង្អួតស្នាដៃធ្វើម្ហូបក្នុងផ្ទះបាយ ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើដងខ្លួន
តារាសម្ដែង Marie Berner និងជាតួឯកស្រីរឿង “ស្រមោលពិសស្នេហ៍” បានបង្ហាញពីជំនាញធ្វើម្ហូបអាហារក្នុងផ្ទះបាយមកចែកជូនដល់អ្នគាំទ្ររបស់នាងទស្សនា។ យ៉ាងណាក៏ដោយ គ្រប់គ្នាមិនបានចាប់ភ្លឹកនឹងមុខម្ហូបរបស់នាងម្នាក់ឡើយ ខណៈម្នាក់ៗលង់នឹងចលនានិងកាយវិការដែលបង្ហាញពីភាពទាក់ទាញនៃដងខ្លួន ព្រមទាំងមុខមាត់ប្លែកខុសមុន។

តាមរយៈវីដេអូឃ្លិបដែលបង្ហោះដោយតារាស្រីនិយមតួឆ្នាស់ឆ្នើមដណ្ដើមស្វាមីគេលើគណនី Instagram បានបង្អួតពីសកម្មភាពនៃការធ្វើម្ហូបដ៏ប៉ិនប្រសប់ព្រមទាំងភាពទាក់ទាញរបស់មនុស្សស្រីពេលនៅក្នុងចង្រ្កានបាយ។ ក្នុងពេលជាមួយគ្នានោះ Marie Burner វក់នឹងសកម្មភាពធ្វើអាហារ ប៉ុន្តែអ្នកគាំទ្រប្រុស-ស្រីជាច្រើន បែរជាផ្ដោតសំខាន់លើរាងកាយទន់ល្វត់ល្វន់ និងស្វែលស្អាតរបស់នាងវិញ។
លើសពីនេះទៀតសោត មហាជនបានបញ្ចេញមតិថាមួយរយៈចុងក្រោយនេះ Marie តែងតែបង្ហោះនូវវីដេអូឃ្លិបធ្វើម្ហូបស្ទើរតែរៀងរាល់ថ្ងៃ។ មិនថាជាមុខម្ហូបអាហារពេលព្រឹកដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព អាហារអ៊ីតាលី ភីហ្សា ប៉ាស្តា រួមទាំងមុខម្ហូបដែលមិនទំនងហើយពិបាកធ្វើ ប៉ុន្តែនាងអាចធ្វើបានជូនដល់អ្នកទស្សនាដោយមិនចំណាយពេលរាប់ម៉ោង។
បន្ថែមពីលើអាហារដែលទំនងៗគួរឲ្យទទួលទាន ឈុតរបស់អ្នកធ្វើអាហារនិងម៉ូដសក់សាមញ្ញៗ ព្រមទាំងមុខមាត់ដ៏ស្រស់ស្អាតគ្មានការតុបតែងខ្លួនរបស់ Marie ធ្វើឲ្យបេះដូងអ្នកទស្សនាគយគន់មិនជិនណាយ។ អ្នកគាំទ្រខ្លះបានបញ្ចេញមតិថា នាងស្អាតខ្លាំងដល់ថ្នាក់ពួកគេលែងមើលមុខម្ហូប ហើយភ្លេចសរសើរទេពកោសល្យនៃភាពច្នៃប្រឌិតម្ហូបរបស់នាងទៀតផង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Non ទៅជប៉ុន ចំពេលគ្រោះរញ្ជួយដី ខណៈអ្នកគាំទ្របង្ហាញក្ដីបារម្ភធំធេង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


