ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-បារាំង សម្រេចបានជិត ៤៨០លានដុល្លារ រយៈពេល១១ខែ
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង សម្រេចបានប្រមាណជិត ៤៨០លានដុល្លារអាមេរិក គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ៤,២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ មានចំនួនជាង ៥០០លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

គិតចាប់ពីខែ មករា ដល់ខែ វិច្ឆិកា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារបារាំង មានចំនួនជាង ៣៣២លានដុល្លារ ថយចុះ ១៤,៥% បើធៀបនឹងឆ្នាំ ២០២២ និងការនាំចូលមកវិញមានចំនួនជាង ១៤៦លានដុល្លារ មានការកើនឡើងជាង ៣២%។
ទំហំពាណិជ្ជកម្មកម្ពុជា បារាំង នៅមានចំនួនតិចនៅឡើយ បើធៀបនឹងប្រទេសធំៗ ដូចជា សហរដ្ឋអាមេរិក ចិន វៀតណាម ថៃ និងជប៉ុនជាដើម។
ទោះយ៉ាងណាមានការរំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសបារាំងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ មករា ឆ្នាំ២០២៤ ខាងមុខ នឹងជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗបន្ថែមទៀត។

តាមរយៈលិខិតប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង យល់ឃើញថា ដំណើរទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលប្រទេសទាំងពីរកំពុងប្រឈមនាពេលកន្លងមក។

លោក ម៉ាក្រុង ជឿជាក់ថា ទស្សនកិច្ចជាលើកទីមួយនៅប្រទេសបារាំងរបស់សម្តេច ហ៊ុន ម៉ាណែត នឹងអនុញ្ញាតឱ្យជំរុញលើវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីររួមមាន វិស័យសេដ្ឋកិច្ច អភិវឌ្ឍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


