វប្បធម៌ ជំនឿ
ប្រទះឃេីញ ពុទ្ធបដិមាក្នុងសតវត្សរ៍ទី៧ ចំនួនពីរអង្គ នៅ ខេត្តតាកែវ
ពុទ្ធបដិមាបូរាណ ២អង្គ ត្រូវបានប្រជាពលរដ្ឋកាយដីប្រទះឃេីញ កាលពីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

លោក ជេត ពិសុទ្ធ ប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ បានឱ្យដឹង នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះថា ពិតជាមានការប្រទះឃើញរូបបដិមាបូរាណ ២អង្គ មែន កាលពីល្ងាច ថ្ងៃទី៣ មករា ដោយក្រុមអ្នកកាយដី។

ក្រោយទទួលបានព័ត៌មានខាងលើ លោកផ្ទាល់ ជាមួយលោកប្រធានសារមន្ទីរខេត្ត និងមន្ត្រីសារមន្ទីរជាតិរាជធានីភ្នំពេញ បានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ។ លោកប្រធានមន្ទីរវប្បធម៌ បានបញ្ជាក់ថា អាយុកាល នៃបដិមាទាំង ២អង្គនេះ គឺបានកសាងរចនាឡើងតាំងពី សតវត្សទី៧ មកម៉្លេះ។

ក្រោយធ្វើកំណត់ហេតុចប់ និងតាមការឯកភាពពីមន្ត្រីពាក់ព័ន្ធ រូបបដិមាទាំង ២អង្គនេះ ត្រូវបានប្រគល់ជូន សារមន្ទីរជាតិរាជធានីភ្នំពេញ ដើម្បីជុសជុល និងថែរក្សា៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ