Connect with us

សន្តិសុខសង្គម

នគរបាលសម្រេចអនុវត្តវិធានការច្បាប់លើសិស្សសាលាដែលបង្កហិង្សានៅមូលដ្ឋានខណ្ឌកំបូល

បានផុស

នៅ

ករណីសិស្សសាលាបង្កហិង្សានៅមូលដ្ឋានខណ្ឌកំបូលកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលសម្រេចអនុវត្តវិធានការច្បាប់ ដោយចាប់បញ្ជូនមនុស្ស៥នាក់បន្តនីតិវិធី គឺមិនមានអនុវត្តវិធានការអប់រំនោះទេ ដោយនឹងកសាងសំណុំររឿងបញ្ជូនទៅតុលាការ ដោយប្រឈមនឹងបទចោទ “ហិង្សាដោយចេតនា “។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមករា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆកា បញ្ជាក់ថា ក្នុងចំណោមមនុស្ស៥នាក់នោះ មាន២នាក់ជាជនដៃដល់ និង៣នាក់ទៀតជាអ្នករួមគំនិត។ បើតាមអ្នកនាំពាក្យរូបនេះ ការអនុវត្តវិធានការច្បាប់នេះ គឺជាសាររំលឹកទៅដល់យុវជនដែលនាំខ្លួនឱ្យក្លាយជាក្មេងទំនើងបង្កអំពើហិង្សា សូមឱ្យមានការប្រុងប្រយ័ត្ន និងចេះរក្សាខ្លួនឱ្យក្លាយជាយុវជនល្អ។

សូមរំលឹកថា បន្ទាប់ពីមានការចែករំលែកអំពីករណីហិង្សារវាងសិស្សសាលាមួយក្រុមនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានតាមឃាត់ខ្លួនក្រុមប្រើហិង្សាលើក្មេងស្រីសិស្សសាលាដូចគ្នាបាននៅរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម