ព័ត៌មានជាតិ
យុវជនជាង ២ម៉ឺននាក់ ដែលចូលរៀនវគ្គបណ្ដុះបណ្ដាលដំបូងនេះ នឹងក្លាយជាជនគំរូសម្រាប់យុវជនផ្សេងទៀត
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាង ២ម៉ឺន ៤ពាន់នាក់ ដែលបានចុះឈ្មោះចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វគ្គដំបូងនេះ នឹងក្លាយជាជនគំរូសម្រាប់យុវជនក្រោយៗ ទៀត។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គដំបូង កាលពីព្រឹកថ្ងៃទី ១៥ ខែមករានេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
លោក ហេង សួរ មានប្រសាសន៍ថា យុវជនដែលបានចុះឈ្មោះចូលរៀននាពេលនេះ មិនមែនធ្វើតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងធ្វើសម្រាប់គ្រួសារ សង្គមជាតិ ហើយក៏ជនគំរូសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ផ្សេងទៀតដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា «ប្រសិនជាលោកពូ ប្អូនៗ ក្មួយៗ មិនបានជោគជ័យ គ្មានការងារធ្វើល្អ គ្មានប្រាក់ខែល្អ នោះយុវជនដទៃផ្សេងទៀត គាត់ប្រាកដជាអត់ចង់មករៀនទេ ពីព្រោះអី គាត់ថា មកធ្វើអីបើអ្នក ២ម៉ឺននាក់មុននេះ រៀនហើយនៅក្បែរផ្ទះគាត់ ឃើញតែរៀនហើយត្រឡប់ទៅផ្ទះវិញ រៀនហើយនៅតែដដែល អញ្ចឹងអ្នកផ្សេងទៀត ប្រាកដជាអត់មករៀនទេ»។
បើតាមលោក ហេង សួរ ដើម្បីឲ្យយុវជនដទៃទៀត ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេសដែរនោះ ទាល់តែយុវជនចុះឈ្មោះចូលរៀនវគ្គដំបូងនេះ ក្លាយជាបុគ្គលដែលជោគជ័យ និងជាបុគ្គលគំរូដល់ពួកគេសិន។
«អញ្ចឹងដើម្បីឲ្យយុវជនដទៃផ្សេងទៀត ក៏មករៀនបាន ទាល់តែប្អូនៗ ក្មួយៗ ក្លាយទៅជាមនុស្សដែលជោគជ័យ ក្លាយទៅជាមនុស្សគំរូ ដើម្បីទាញយកយុវជនផ្សេងទៀត ឲ្យមករៀនដូចយើងដែរ ដើម្បីបានការងារដូចយើង ហើយនឹងក្លាយទៅជាវីរៈបុរសប្រចាំគ្រួសាររបស់គេ ដូចយើងដែរ អញ្ចឹងយើងសំខាន់ណាស់»។ នេះជាការលើកឡើងបន្ថែមរបស់លោក ហេង សួរ។
លោករដ្ឋមន្ត្រី លើកឡើងទៀតថា ប្រសិនបើយុវជនដែលចុះឈ្មោះចូលរៀនវគ្គដំបូងនេះ មិនជោគជ័យ គឺក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ក៏មិនជោគជ័យដែរ។ ដូច្នេះទាំងក្រសួង ទាំងរាជរដ្ឋាភិបាល និងយុវជនដែលចុះឈ្មោះចូលរៀន មានបេសកកម្មរួមគ្នា នោះគឺធ្វើយ៉ាងណាឲ្យការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ទទួលបានជោគជ័យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


