Connect with us

ព័ត៌មានជាតិ

ជាង២សប្តាហ៍នេះ CDC អនុម័តគម្រោងវិនិយោគចំនួន១០ មានទុនជាង៦០លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ CDCបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១០ ដែលមានទុនវិនិយោគប្រមាណជាង៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២៦៩៥កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគចំនួន១០ ក្នុងនោះរួមមានគម្រោង​វិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់នៅស្រុកស្អាង ខេត្តកណ្តាល។ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅ​ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់,កាបូប, និងស្បែកជើង នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក នៅស្រុកសំរោង ខេត្តតាកែវ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (ធុងទឹកកក,ធុង និងប្រអប់រក្សាកម្ដៅ, និងទូកកៃយ៉ាក់) នៅស្រុកគងពិសី
ខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ
និងគ្រឿងបន្លាស់ នៅស្រុកត្រាំកក់ ខេត្តតាកែវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម