ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ វៀតណាម បាញ់បង្ហោះផ្កាយរណបរ៉ាដា ចូលទៅក្នុងតារាវិថី
តាមការចុះផ្សាយរបស់ VN Express, ផ្កាយរណបបច្ចេកវិទ្យារ៉ាដាដំបូងបង្អស់របស់វៀតណាមឈ្មោះ LOTUSat-1 ត្រូវបានគេរំពឹងថានឹងបញ្ចប់រួចរាល់នៅខែមីនា ហើយរង់ចាំការបាញ់បង្ហោះទៅកាន់តារាវិថីនៅដើមឆ្នាំ២០២៥។

LOTUSat-1 គឺជាផ្កាយរណបអង្កេតផែនដី ដែលមានសមត្ថភាពថតរូបភាពក្នុងកម្រិតច្បាស់ទោះក្នុងអាកាសធាតុបែបណាក៏ដោយ ព្រោះថាវាប្រើបច្ចេកវិទ្យាចាប់សញ្ញា synthetic aperture radar (SAR)។
ទិន្នន័យរូបភាពពីផ្កាយរណបនេះ នឹងជួយឲ្យវៀតណាមទទួលបានព័ត៌មានត្រឹមត្រូវ ដើម្បីឆ្លើយតបនិងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធានធម្មជាតិ និងតាមដានបរិស្ថាន ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
បណ្ឌិត Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាម និយាយថា ដោយមានការជួយជ្រោមជ្រែងពីប្រទេសជប៉ុន, ការអភិវឌ្ឍផ្កាយរណប LOTUSat-1 ក្រោមគម្រោង “ការការពារគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ផ្កាយរណបអង្កេតផែនដី” នេះគឺបានចាប់ផ្តើមឡើងនៅឧទ្យាន Hoa Lac High-Tech Park ក្នុងទីក្រុងហាណូយ តាំងពីខែកញ្ញាឆ្នាំ២០១២ មកម្ល៉េះ។

តាមការបញ្ជាក់ពីលោក Huy, ផ្កាយរណបនេះ នឹងបំពេញបេសកកម្ម ក្នុងគន្លងគោចររយៈពេល៥ឆ្នាំ។
សូមបញ្ជាក់ វៀតណាមនិងជប៉ុន បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាអវកាសតាំងពីឆ្នាំ ២០០៦មក។ ដោយមានការគាំទ្រពីជប៉ុន, វៀតណាមបានស្រាវជ្រាវ និងផលិតផ្កាយរណបខ្នាតតូច “Made in Vietnam” ចំនួន ៣ គ្រឿងរួមមាន PicoDragon, Nano Dragon និង MicroDragon ហើយត្រូវបានបាញ់បង្ហោះដោយជោគជ័យទៅកាន់តារាវិថី៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


