ព័ត៌មានជាតិ
មន្រ្តីពន្ធដារកោះកុង រកឃើញម្ចាស់យានយន្តមិនបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ ២០២៣ មានចំនួនតិចតួច
មន្រ្តីសាខាពន្ធដារ ខេត្តកោះកុង អះអាងថា ខ្លួនរកឃើញម្ចាស់យានយន្តដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ មានតិចតួចប៉ុណ្ណោះតាមដងផ្លូវសាធារណៈ។

ជិត១សប្តាហ៍នៃប្រតិបត្តិការត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចអូរស្រីស្រណោះ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មន្រ្តីពន្ធដារខេត្តកោះកុង បានឱ្យដឹងថា មានតិចតួចនោះទេដែលម្ចាស់យានយន្តទាំងនោះមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។

លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ថា មន្រ្តីរបស់លោក បានរកឃើញម្ចាស់យានយន្ត ៣ទៅ ៥គ្រឿង ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ កន្លងទៅ ដោយមានការផាកពិន័យជាក់ស្តែងតែម្តង។

លោកអនុប្រធានសាខាពន្ធដារខេត្តកោះកុង បន្តថា ការដែលរកឃើញចំនួនយានយន្តមិនបានបង់ពន្ធមានតិចតួចយ៉ាងដូច្នេះ អាចសន្និដ្ឋានបានថា ពលរដ្ឋជាម្ចាស់យានយន្ត គឺមានការយល់ដឹងច្រើនពីការចូលរួមបង់ពន្ធជូនរដ្ឋតាមច្បាប់កំណត់។ ត្រង់ចំណុចនេះ ពុំមែនមានន័យថា ឈប់ទទួលការបង់ពន្ធនោះទេ ម្ចាស់យានយន្តដែលខកខានបង់ពន្ធនៅតែបន្តទៅពន្ធបានតាមប្រព័ន្ធអនឡាញ ឬទៅកាន់សាខាពន្ធដារផ្ទាល់ ប៉ុន្តែគ្រាន់តែមានទទួលផាកពិន័យប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ កន្លងទៅនេះ សាខាពន្ឋដារខេត្តកោះកុង ប្រមូលពន្ឋលើមធ្យោបាយដឹកជញ្ជូនបានចំនួន៦.៩៦៩គ្រឿង ស្មើនឹងថវិកាចូលរដ្ឋ ៣.៤១៥លានរៀល។ បើធៀបនឹងឆ្នាំ២០២២ គឺកើនឡើងចំនួន៣៧០គ្រឿង គិតជាថវិកាកើន ៤២លានរៀល។

ក្នុងនោះដែរ ក៏មានការផាកពិន័យចំពោះម្ចាស់យានយន្តដែលខកខានមកបង់ពន្ធលើមធ្យោបាយដឹកជញ្ចូនចំនួន ៨៤គ្រឿង បើគិតជាថវិកា ៣៤លានរៀល។ យានយន្តរដ្ឋលើកលែងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន រួមមាន៖ ម៉ូតូ រថយន្តសង្គ្រោះបន្ទាន់ រថយន្តយោធា នគរបាល គ្រឿងយន្តធ្វើកសិកម្ម រថយន្តស្ថានទូត និងរថយន្តដែលប្រើប្រាស់ដោយអង្គការអន្តរជាតិនានា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


