Connect with us

ជីវិតកម្សាន្ដ

សាវិន ហ្វីលីព ស្នើសប្បុរសជនជួយអតីតកីទ្បាករប្រដាល់ជម្រើសជាតិ សួន សាម៉ៃ កំពុងជួបការលំបាក

បានផុស

នៅ

តារា​សម្ដែង​ល្បី​​ឈ្មោះ​លោក សាវិន ហ្វីលីព នៅ​រសៀល​ថ្ងៃទី៣០ ខែមករា នេះ បាន​ទម្លាយ​ប្រាប់​ឲ្យ​ដឹង​ពី​ស្ថានភាព​យ៉ាង​លំបាក​របស់​អតីត​កីទ្បាករ​ប្រដាល់​ជម្រើស​ជាតិ​ឆ្នាំ ២០១១ សួន សាម៉ៃ ដែល​កំពុង​ជួប​ជីវភាព​ខ្វះខាត​រស់​នៅ​ចិញ្ចឹម​កូន​​តូច​ដ៏​កម្សត់​ក្រោយ​​ប្រពន្ធ​ចុះ​ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​រៀបរាប់​​របស់​លោក សាវិន ហ្វីលីព បាន​បញ្ជាក់​ថា សូម​ជួយ​ស៊ែ​ផង​ព្រឹក​នេះ​ប្អូន​ប្រុស សួន សាម៉ៃ អតីតកីទ្បាករ​ប្រដាល់​ជម្រើស​ជាតិឆ្នាំ២០១១ បាន​ដាច់ចិត្ត​ដឹកដៃ​កូន​មក​សុំ​លុយ​ពួក​ខ្ញុំ​ដើម្បី​ទិញ​បាយ​ហូប​នៅ​​ហាង​​លោក សាន ផានិត។ គាត់​ថា គាត់​ធ្លាប់​ទទួល​បាន​មេដាយ​សំរិទ្ធ​ចំនួន ២ ពី Sea Game 2013 តំណាង​ឲ្យ​កម្ពុជា​​នៅ​​ប្រទេស​ភូមា។

លោក ហ្វីលីព បាន​និយាយ​បន្ត​ថា ប្រពន្ធ​គាត់ (សួន សាម៉ៃ) បាន​ចុះចោល​គាត់​តាំង​ពីកូន​នៅ​តូច​ហើយ​ពេល​នេះ​ជីវភាព​គាត់​លំបាក​វេទនា​គឺ​នៅ​ផ្ទះ​ជួល​ញ៉ាំ​មី​កញ្ចប់ និង​មាន​ថ្ងៃខ្លះ​ក៏ត្រូវ​ដេក​អត់បាយ​ទាំង​ឪពុក​កូន​ទៀត​ផង។ គាត់​ថា អង្គការ​មិត្ត​​សម្លាញ់ បាន​ចេញ​ថ្លៃផ្ទះជួល ៤០​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​គាត់។

តារា​សម្តែង សាវិន ហ្វីលីព បាន​និយាយ​ទៀត​ថា «គាត់​ប្រាប់​ខ្ញុំ​ក្នុង​បទសម្ភាសន៍​របស់​ខ្ញុំ​ថា គាត់​ធ្លាប់​ទាក់ទង​មក​ខាង​គុនខ្មែរ​ដើម្បី​រក​ការងារ​ធ្វើ​ប៉ុន្តែ​គេ​ឲ្យ​រង់​ចាំ​សិន​រហូត​មក​ដល់​ថ្ងៃ​​នេះ​។ ម្យ៉ាង​ដៃ​គាត់​ធ្លាប់​បាក់​ហើយ មិន​អាច​បន្ត​អាជីព​នេះ​បាន​ទៀត​ទេ គាត់​បន្ត​ប្រាប់​ថា សូម​ឲ្យ​សហព័ន្ធ​កីទ្បា​អាណិត​មេត្តា​មើល​ឃើញ​ដល់​គាត់​ផង​ដូច​ជា​ផ្ដល់​ការងារ​ដល់​គាត់​ដូច​ជា​ធ្វើ​គ្រូ​បណ្ដុះបណ្ដាល​ដល់​កីទ្បាករ​ក្មេង​ៗ​ជា​ដើម»។

ជា​មួយ​គ្នា​នេះ​តារា​សម្តែង​លោក សាវិន ហ្វីលីព បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​លោកគឺ ទឹក​ភ្នែក​ស្រក់​ដោយ​សារ​អាណិត​ក្មេង ខណៈ​ក៏​មាន​ការ​អំពាវនាវ​សប្បុរសជន​ជួយ​ដល់​អតីត​កីទ្បាករ​ប្រដាល់​ជម្រើស​ជាតិ សួន សាម៉ៃ ដែល​​កំពុង​មាន​ជីវភាព​ខ្វះខាត៕ ​

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅអាមេរិក​ ជាផ្នែកមួយនៃការចរចាពន្ធ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

អតីត​សមាជិក​ព្រឹទ្ធសភា​ ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន

ព័ត៌មានជាតិ៥២ នាទីutes មុន

ភាគីថៃបិទច្រកធំ តូចទាំងស្រុងនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយមានការផ្ទុះអាវុធនៅតំបន់ប្រាសាទតាមាន់ធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម