Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋភូមិក្របីជ្រុំជិត ៣០០ គ្រួសារចុះពិនិត្យផ្ទៀងផ្ទាត់បញ្ជីដីធ្លីរបស់ខ្លួន

បានផុស

នៅ

បន្ទាប់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រជាពលរដ្ឋក្នុងភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសានបានចុះពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឲ្យបានត្រឹមត្រូវមុនទទួលបានបណ្ណកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានបញ្ជាក់ថា៖ បន្ទាបពីបញ្ចប់ការងារវាស់វែង និងបំពេញទម្រង់បែបបទរួចរាល់ ក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានរយៈពេល១៥ថ្ងៃ ហើយសម្រាប់ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ប្រសិនបើម្ចាស់ក្បាលដីមិនទាន់បានពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី របស់ខ្លួនសូមទៅពិនិត្យឱ្យបានច្បាស់លាស់មុនឈានដល់ការស្នើសុំចេញបណ្ណកម្មសិទ្ធជូនម្ចាស់ក្បាលដីទាំងនោះ។

លោកប្រធានមន្ទីរដែនដីបានណែនាំប្រជាពលរដ្ឋបន្តថា៖ ប្រសិនបើមានកំហុសខុសឆ្គងណាមួយ ម្ចាស់ដីត្រូវស្នើសុំធ្វើការកែតម្រូវ ក្នុងអំឡុងពេលនៃការបិទផ្សាយ។

ក្រោយរយៈពេលបិទផ្សាយនេះចប់ជាស្ថាពរ រយៈពេល១៥ថ្ងៃ ក្រុមការងារដែលប្រចាំការនៅភូមិក្របីជ្រុំនេះ និងធ្វើការបូកសរុបរបាយការ និងធ្វើការបញ្ជូនទៅប្រធានគណៈកម្មការរដ្ឋបាល ដើម្បីស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ ជូនប្រជាពលរដ្ឋអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌកំណត់។

លោកស្រី តែម ចាន់ណុំ អភិបាលរងស្រុកសេសានបានសាទរដល់ប្រធានមន្ទីរ និងក្រុមការងារចុះវាស់វែងដីធ្លី របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ដែលបានយកចិត្តទុកដាក់ដោះស្រាយ និងវាស់វែងដី ជូនប្រជាពលរដ្ឋប្រើប្រាស់ស្របច្បាប់ ដល់ប្រជាពលរដ្ឋចំនួន ២៩៤ គ្រួសា នៅភូមិក្របីជ្រុំ ឃុំក្បាលរមាសនេះ។

លោកស្រីអភិបាលរងថា នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីធានារក្សាការពារយ៉ាងរឹងមាំ នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤មានរយៈពេល ១៥ ថ្ងៃ និងមាន​​ចំនួន​២៩៤ គ្រួសារ មានចំនួន ៧២២ ក្បាលដី ក្នុងនោះដីកសិកម្មចំនួន៣៤១ក្បាលដី ដីលំនៅឋានចំនួន១១៨ក្បាលដីរដ្ឋ​៥ក្បាលដី និងដីគ្មានទិន្នន័យចំនួន ២៥៨ ក្បាលដី៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២១ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៣ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម