ព័ត៌មានជាតិ
កម្ពុជានឹងលែងពឹងផ្អែកលើសិង្ហបុរី ក្រោយកំពង់ផែទឹកជ្រៅពីរទៀតលេចរូបរាង
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត កម្ពុជានឹងលែងពឹងផ្អែកលើសិង្ហបុរី និងហុងកុងចំពោះការសុំចូលចតនាវាដឹកទំនិញធំៗ បន្ទាប់ពីកំពង់ផែទឹកជ្រៅចំនួនពីរទៀតនៅក្រុងព្រះសីហនុ បញ្ចប់ការសាងសង់ជាស្ថាពរនៅពេលខាងមុខ។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា៖ «កម្ពុជាអាចនឹងអនុញ្ញាតិឱ្យនាវាអាស៊ីប៉ាស៊ីហ្វិកដល់ទៅ ៩៧% ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន នៅពេលដែលកំពង់ផែទឹកជ្រៅសាងសង់ចប់នៅឆ្នាំ២០២៣ខាងមុខនេះ»។
គម្រោងសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដែលមានជម្រៅ១៤ម៉ែត្រកន្លះ គ្រោងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកពីគម្រោងសហការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលបានត្រៀមសិក្សាគម្រោងកំពង់ផែទឹកជ្រៅមួយកន្លែងផ្សេងទៀត ដែលមានជម្រៅ១៧ម៉ែត្រ អាចឱ្យនាវាធំៗទាំងអស់ចូលចតបាន។
នៅពេលដែលកំពង់ផែទឹកជ្រៅទាំងពីរនេះសាងសង់រួច វានឹងជួយសម្រួលដល់សកម្មភាពទំនិញនាំចេញនាំចូលរបស់កម្ពុជា និងជួយកាត់បន្ថយការចំណាយបានច្រើន។
គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការដឹកជញ្ជូនទំនិញចេញចូលប្រទេស។ កំពង់ផែនេះត្រូវបានអភិវឌ្ឍសមត្ថកិច្ចលើការទទួលនាវាតូចធំមកពីប្រទេសនានា រួមទាំងការបំពាក់ឧបករណ៍លើកដាក់ទំនិញកាន់តែទំនើប ដើម្បីសម្រួលប្រសិទ្ធភាពការងារ និងទំនើបកម្មនៃការដឹកជញ្ជូន៕
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


