សុខភាព
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ផ្តល់ការពិនិត្យភ្នែក និងព្យាបាលជំងឺភ្នែក ឥតគិតថ្លៃរយៈពេល ៥ថ្ងៃ
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ផ្តល់ជូនការពិនិត្យភ្នែក និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃរយៈពេល ៥ថ្ងៃ នៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមសេចក្តីជូនដំណឹង ក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យ ឯកទេសផ្នែកក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ នឹងធ្វើការពិនិត្យភ្នែក និងព្យាបាលជំងឺភ្នែក រួមទាំងបកបាយភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ក្នុងមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពភ្នែកទាំងអស់ អាចទៅទទួលការព្យាបាលភ្នែក ដោយឥតគិតថ្លៃ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


