ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យភ្នែកនៃប្រទេសបារាំង នឹងចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ
ក្រុមគ្រូពេទ្យភ្នែក នៃអង្គការ Pour Pes Yeux Du Monde ប្រទេសបារាំង នឹងចុះមកពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចំនួន ២លើក ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ នេះតទៅ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ស្ដីអំពី ការចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ។

ដោយមានកិច្ចសហការរវាងក្រុមគ្រូពេទ្យភ្នែក នៃអង្គការ Pour Pes Yeux Du Monde ប្រទេសបារាំង ជាមួយកម្មវិធីសុខភាពភ្នែក ក្រសួងសុខាភិបាល នឹងធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តក្រចេះ ដែលស្ថិតនៅលើកប៉ាលតែម្តង ខុសពីការព្យាបាលជំងឺ នាកន្លងមក ដែលធ្វើឡើងនៅតាមមន្ទីរពេទ្យ សាលារៀន និងទីវត្តអារាម ជាដើម។

កម្មវិធីចុះពិនិត្យ និងវះកាត់ភ្នែកដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងលើកទី១ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅលើកប៉ាល ដែលចតនៅមាត់ទន្លេកំពង់ផែក្រុងក្រចេះ ខេត្តក្រចេះ។ លើកទី២៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅលើកប៉ាល ដែលចតនៅមាត់ទន្លេមុខវត្តខ្សាច់អណ្តែត ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


