ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្តល់សេវាពិគ្រោះ ពិនិត្យ ព្យាបាល វះកាត់បញ្ហាភ្នែក រយៈពេល ៥ថ្ងៃ
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យភ្នែកនៃកម្មវិធីជាតិសុខភាពភ្នែកគាំទ្រដោយអង្គការសេវាសង្គមកាណាដា នឹងផ្តល់សេវាពិគ្រោះ ពិនិត្យ ព្យាបាលភ្នែក និងវះកាត់ភ្នែកជូនប្រជាជនដែលមានបញ្ហាភ្នែក រយៈពេល៥ថ្ងៃ។

បើតាមមន្ទីរពេទ្យបង្អែកខេត្តកោះកុង ការផ្តល់ជូននេះធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ប្រទេភេទជំងឺដែលត្រូវពិគ្រោះ ពិនិត្យ ព្យាបាល ឬវះកាត់ មានដូចជា ជំងឺភ្នែកឡើងបាយ ជំងឺភ្នែកកន្ទុយថ្លែន និងជំងឺភ្នែកផ្សេងៗទៀត។
ចំពោះអ្នកជំងឺដែលមានបញ្ហាភ្នែក ដូចខាងលើ អាចអញ្ជើញទៅទទួលការពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ទៅតាមកាលបរិច្ឆេទខាងលើ ឬអាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខ ០១៦ ៣០០ ១១៩ ឬតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុងគឺ «មន្ទីរពេទ្យបង្អែកខេត្តកោះកុង»៕

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


