ព័ត៌មានអន្ដរជាតិ
បុរសថៃម្នាក់រងការរិះគន់ពីអ្នកទស្សនា ក្រោយបង្ហាញឃ្លិបទទួលទានបង្កងឆៅលាងជាមួយសូដា
បន្ទាប់ពីក្លាយជាប្រធានបទស្តីពីការបរិភោគអាហារឆៅ ប្រថុយនឹងការកកកុញនៃជំងឺជំងឺរលាកសួត ថ្មីៗនេះ អ្នកញ៉ាំអាហារល្បីក្នុងបណ្ដាញសង្គម TikTok បានធ្វើឃ្លិបៗខ្លីៗញ៉ាំបង្កងឆៅដែលលោកបកសំបកហើយជ្រលក់ក្នុងទឹកសូដា មុនពេលដាក់ចូលក្នុងមាត់។

ទោះយ៉ាងណាក៏ដោយ ឃ្លិបវីដេអូរបស់បុរសជននជាតិថៃរូបនេះបានផ្ទុះលើបណ្ដាញសង្គមអ៉ិនធើណេត ដោយសារតែគាត់គិតថា ការប្រើតែសូដាលាងបង្កងនឹងធ្វើឲ្យពួកវាស្អាត។ ប៉ុន្តែតាមពិតទៅ ប៉ារ៉ាស៊ីតនៅក្នុងបង្កងច្រើនលើសពីការរំពឹងទុកទៅទៀត។
យោងទៅតាមសារព័ត៌មានថៃ khaosod បានដកស្រង់នូវសម្ដីរបស់មហាជនដែលទស្សនានូវឃ្លិបរបស់បុរសជាអ្នកលេង TikTok បានបញ្ចេញមតិស្របគ្នាថា គ្រោះថ្នាក់នៃការញ៉ាំបងង្កឆៅគឺថាប៉ារ៉ាស៊ីតនៅតែមាននៅក្នុងបំពង់រំលាយអាហាររបស់បង្គា។ ការលាងសម្អាតនឹងទឹកសូដា មិនធ្វើឲ្យវាស្អាតដល់កម្រិតដែលវាមានសុវត្ថិភាពក្នុងការញ៉ាំឡើយ។ ជាពិសេសការលាងសំអាតបង្កងមិនស្អាត ឬទទួលលើទានឆៅ នឹងនាំមកនូជំងឺរលាកក្នុងសួត។
យ៉ាងណាមិញ ការបង្ហោះបច្ចុប្បន្នរបស់បុរសទទួលទានបង្កងឆៅមានអ្នកមើលជាង ២០,០០០ នៅលើបណ្ដាញសង្គម X ។ ជាងនេះទៅទៀត មានការរិះគន់ខ្លាំងៗថា ការញ៉ាំអាហារដោយមិនចំអិន និងមិនបានលាងសម្អាតវាឲ្យបានហ្មត់ចត់ គឺជាទង្វើមិនសមរម្យ មិនមានអនាម័យគ្រប់គ្រាន់ អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងការរិះគន់ការបង្កើតមាតិកាអាហារឆៅនៅក្នុង Tiktok ជាឧទាហរណ៍មួយដែលមិនសមរម្យបំផុត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសកាណាដាដើមកំណើតចិន បង្កចលាចលរត់ទៅបើកទ្វារយន្តហោះ Thai Airways ខណៈរៀបនឹងហោះឡើង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


