សុខភាព
ក្រសួងសុខាភិបាល ពិភាក្សាពង្រឹង គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ពិធីសំណេះសំណាល មានគោលបំណង៖ ១. ឈ្វេងយល់ពីសមិទ្ធផលបញ្ហាប្រឈម និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាល និង ២. ពិភាក្សារកវិធីសាស្រ្តដើម្បីលើកកម្ពស់ និងធានាស្តង់ដាគុណភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការប្រតិបត្តិឱ្យបានត្រឹមត្រូវទាំង បច្ចេកទេសវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងសម្បទាវិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាលដែលមានសុវត្ថិភាពដល់អ្នកជំងឺ ឬអតិថិជន។

បន្ទាប់ពីទទួលជ្រាបនូវរបាយការណ៍សង្ខេប និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំរួចមក សាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ និងផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗ ដើម្បីការបម្រើសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀតជូនដល់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់លើ៖

១. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏ដូចជា ជាមួយភាគីពាក់ព័ន្ធនានា និងគ្រប់កម្រិតទាំងថ្នាក់ជាតិ រាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ទាំងរដ្ឋ និងឯកជន។
២. ពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌ វិន័យ និងវិធីសាស្រ្តក្នុងការបំពេញការងារ
៣. ចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវា

៤. ពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈទាំងមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ
៥. ក្នុងការបំពេញភារកិច្ចត្រូវប្រកាន់ខ្ជាប់នូវស្មារតី យុត្តិធម៌ ក្រមសីលធម៌ ព័ត៌មាន បច្ចេកវិទ្យា និងសមាហរណកម្ម។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលនេះត្រូវបានរៀបចំនៅ ទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សរុបចំនួន ១ ០០៧ រូប ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ១០៥ រូប៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


