ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់បោះដាក់គ្នារវាងក្រុមកុលសម្ព័ន្ធនៅ ប៉ាពូញូវហ្គីណេ ស្លាប់មនុស្សជាង ៦០ នាក់
មនុស្សយ៉ាងតិច ៦៤ នាក់បានស្លាប់រនៅក្នុងការបាញ់បោះដាក់គ្នារវាងក្រុមកុលសម្ព័ន្ធនៅតំបន់ខ្ពង់រាបដាច់ស្រយាលរបស់ប្រទេសប៉ាពូញូវហ្គីណេ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ។

អ្នកនាំពាក្យប៉ូលិសជាតិបានប្រាប់សារពត៌មាន BBC ថា ជនរងគ្រោះត្រូវបានបាញ់សម្លាប់ ក្នុងអំឡុងពេលជម្លោះកុលសម្ព័ន្ធនៅក្នុងខេត្ត Enga ខណៈតំបន់ខ្ពង់រាបមួយនេះបានតស៊ូជាមួយអំពើហិង្សាជាយូរមកហើយ ប៉ុន្តែការសម្លាប់នេះ គឺជាព្រឹត្តិការណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារការលំហូរនៃអាវុធខុសច្បាប់ ។
ជម្លោះរបស់កុលសម្ព័ន្ធទាំងនេះភាគច្រើនកើតឡើងជុំវិញការបែងចែកដីធ្លី និងទ្រព្យសម្បត្តិ ដែលនាំឲ្យប៉ូលិសបានដាក់បម្រាមគោចរ និងរឹតបន្តឹងការធ្វើដំណើរ ស្របពេលកុលសម្ព័ន្ធមានរហូតដល់ទៅ ១៧ ក្រុមហើយបានចូលរួមនៅក្នុងការប្រយុទ្ធគ្នានាពេលថ្មីៗនេះ ។

ការប្រយុទ្ធគ្នាកាលពីចុងសប្ដាហ៍ហៀបនឹងផ្ទុះឡើងម្តងទៀតទៅហើយ នៅមុនពេលមានការបង្ក្រាបដោយកងកម្លាំងសន្តិសុខដើម្បីរក្សាសន្តិភាព។ រដ្ឋាភិបាលរបស់ប្រទេសនេះកាលពីខែមុនក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នផងដែរ បន្ទាប់ពីកុប្បកម្ម និងការលួចប្លន់ដ៏ធំបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៥ នាក់ស្លាប់បាត់បង់ជីវិត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អូស្ត្រាលីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេសប៉ាពូញូវហ្គីណេបាននិយាយថា ដំណឹងនៃការសម្លាប់នេះគឺ “គួរឲ្យព្រួយបារម្ភ” ខណៈលោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុនៅថ្ងៃចន្ទនេះថា អូស្ត្រាលី កំពុងផ្តល់ការគាំទ្រយ៉ាងខ្លាំង ជាពិសេសចំពោះការបណ្តុះបណ្តាលមន្រ្តីប៉ូលិស និងសន្តិសុខនៅក្នុងប្រទេសប៉ាពូញូវហ្គីណេ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


