ព័ត៌មានអន្ដរជាតិ
Breaking News! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ភូមិគ្រឹះលោក ថាក់ស៊ីន ហើយ
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ភូមិគ្រឹះ Ban Chan Song La ក្នុងទីក្រុងបាងកក ដែលជាគេហដ្ឋានរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយ ដើម្បីជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃរូបនេះដែលជាបងធម៌របស់សម្ដេច ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី២១ ខែកុម្ភៈនេះ ។

តាមសេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិដនមឿងក្នុងទីក្រុងបាងកកនៅវេលាម៉ោង ១០ ព្រឹកនេះ ដោយយន្តហោះឯកជនរបស់សម្ដេច ។
ដោយឡែកយោងតាមសារព័ត៌មាន Thai PBS ក៏បានរាយការណ៍ផងដែរថា ការអញ្ជើញជួបសួរសុខទុក្ខលោក ថាក់ស៊ីន ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺដោយសារតែសម្ដេចព្រួយបារម្ភពីស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះ ក្រោយពេលដោះលែងឲ្យមានសេរីភាព ។

ចំណែកកូនស្រីពៅលោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន បានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីជួបសួរសុខទុក្ខហើយ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងពិសារអាហាថ្ងៃត្រង់ជាមួយបងធម៌គឺលោក ថាក់ស៊ីន ផងដែរ ហើយបន្ទាប់មក សម្ដេចនឹងអញ្ជើញហោះត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់តាំងពីឆ្នាំ ១៩៩២ ពោលមុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីថៃមកម៉្លេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


