ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៤ កាន់តែធ្វើឱ្យទំនាក់ទំនងប្រទេសទាំង២រឹងមាំ
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មហោស្រពគីហ្សូណារវាងជប៉ុន និងកម្ពុជា ឆ្នាំ២០២៤ នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ និងជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន លើផ្នែកវប្បធម៌ និងការអប់រំជាដើម។

លោកលើកឡើងបែបនេះ នៅក្នុងកម្មវិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទំព័រថ្មីនៃអនុស្សាវរីយ៍” នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះ ធ្វើរយៈពេល៣ថ្ងៃ នៅCJCC ដោយមានការបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា រួមជាមួយសិក្ខាសាលា អាហារូបករណ៍ ស្តង់អាហារ និងល្បែងកម្សាន្តជាច្រើនទៀត ហើយកម្មវិធីនេះ អាចចូលរួមដោយសេរី។

លោក ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ ប្រទេសទាំង២ ទន្ទឹងរង់ចាំក្នុងការសរសេរជំពូកថ្មីជាមួយគ្នាប្រកបដោយភាពច្នៃប្រឌិត ការសហការ និងចក្ខុវិស័យរួមគ្នា ដើម្បីអនាគតភ្លឺស្វាង។ លោកលើកទឹកចិត្តឱ្យមានការស្វែងយល់ពីផ្តល់ជូនចម្រុះនៃពិធីបុណ្យនេះ ដើម្បីរួមចំណែកក្នុងការសន្ទនាប្រកបដោយអត្ថន័យ និងបង្កើតទំនាក់ទំនងយូរអង្វែង។
រីឯ លោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនរយៈពេល៧០ឆ្នាំនេះ បានរួមចំណែកជាច្រើនក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក និងមានការរៀបចំកម្មវិធីផ្សេងៗដើម្បីឱ្យចំណងមិត្តភាពកាន់តែរឹងមាំ។ ចំពោះមហោស្រពគីហ្សូណា ឆ្នាំ២០២៤នេះ ការជ្រើសរើសប្រធានបទ ទំព័រថ្មីនៃអនុស្សាវរីយ៍ គឺដើម្បីរួមចំណែកខួបលើកទី២០នៃការបង្កើត CJCC និងក្នុងរូបភាពបើកទំព័រថ្មីបន្តទៀតរវាងភាគីទាំង២។

លោកបានបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ មានសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនដូចជា កម្មវិធីខូសផ្លេ សិក្ខាសាលារបាំអាវ៉ាអូដូរី ការចែករំលែកពីអាហារូបករណ៍ ការសរសេរអក្សរផ្ចង់ជប៉ុន សិក្ខាសាលាធ្វើស៊ូស៊ី និងសកម្មភាពជាច្រើនទៀត។ លោកសង្ឃឹមថា តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងបានស្វែងយល់កាន់តែស៊ីជម្រៅពីវប្បធម៌ជប៉ុន និងកាន់តែបង្កើនភាពស្និទ្ធស្នាលរវាងគ្នាបន្ថែមទៀត។
គួរបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១២ និងប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា រួមទាំង ជំរុញការផ្លាស់ប្តូរនានារវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២ផងដែរ៕





-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


