ព័ត៌មានជាតិ
ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ គេចផុត ពីកណ្ដាប់ដៃជនល្មោភកាម ប៉ុនប៉ងរំលោភសេពសន្ថវៈ
ជនល្មោភកាមម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈ (លើអនីតិជនអាយុ០៤ឆ្នាំ) ត្រូវម្តាយក្មេងរងគ្រោះប្តឹងប៉ូលិសឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះ ឈ្មោះ ប្រាក់ ព្រែក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ ឈ្មោះ ស ណ ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកុមារ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ សម្ភារៈបន្សល់ទុក ១.អាវក្រណាត់ពណ៌ក្រហម សដៃវែងចំនួន០១ និងខោយឺតជើងខ្លី ពណ៌ទឹកក្រូចចំនួន០១។
ប្រភពពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងសម្រាកនៅក្នុងបន្ទប់ជួលជាម្ដាយឈ្មោះ មាន សុខហេង បន្ទាប់មកជនរងគ្រោះក៏បានសុំប្រាក់ពីម្ដាយចំនួន១០០០រៀល ដើម្បីទៅទិញនំ ដែលលក់នៅក្បែរបន្ទប់ជួល។ ពេលបានប្រាក់ជនរងគ្រោះ ក៏បានរត់ទៅរកឈ្មោះខ្មៅ(ជាកូនស្រីជនសង្ស័យ) ដែលស្នាក់នៅបន្ទប់កន្លែងកើតហេតុ ពេលទៅដល់ក៏បានឃើញជនសង្ស័យកំពុងសម្រាកនៅក្នុងបន្ទប់ រួចសួរជនសង្ស័យថា ពូខ្មៅនៅឬអត់? ជនសង្ស័យក៏ឆ្លើយថា មិននៅទេ ភ្លាមនោះជនសង្ស័យក៏ស្ទុះចូលទៅចាប់ទាញជនរងគ្រោះផ្ដួលផ្ងារទៅលើពូក បំណងធ្វើសកម្មភាពរំលោភ ប៉ុន្តែជនរងគ្រោះខំរើបម្រាស់ និងស្រែកយំ ហើយអ្នកជិតខាងក៏ឮរត់មកមើលឃើញ ក៏ស្រែកឆោឡោឡើង ឮដូចនោះជនសង្ស័យក៏បានប្រលែងដៃ ជនរងគ្រោះក៏រត់ចេញពីបន្ទប់(កន្លែងកើតហេតុ) ដល់មាត់ទ្វារ ជួបនឹងម្ដាយក៏បានរៀបរាប់រឿងហេតុប្រាប់ម្ដាយ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ និងដាក់ពាក្យបណ្ដឹងតែម្ដង។ ភ្លាមនោះកម្លាំងយើងក៏ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ខាងលើ យកមកធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។

ឆ្លងតាមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចយើង ពាក្យបណ្ដឹង ស្ដាប់ការបំភ្លឺ វត្ថុតាងចាប់យកចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យចំនួន០១នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ឧត្តរ៉ា
សូមចុចអាន៖ វាយប្លន់ក្នុងផ្សារទំនើប ស៊ីធីម៉ល ត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


