ព័ត៌មានអន្ដរជាតិ
ឃុំខ្លួនអត្តពលិកជម្រើសជាតិអ៊ីរ៉ង់៣រូប ក្រោយរំលោភបូកលើស្ត្រីជនជាតិកូរ៉េ
នាយកដ្ឋានព្រហ្មទណ្ឌទី២ នៃសាខា Kimcheon នៃការិយាល័យព្រះរាជអាជ្ញាស្រុក Daegu កាលពីថ្ងៃទី ១៧ ខែកក្កដា បានប្រកាសថា សមាជិកចំនួន ៤ នាក់នៃក្រុមតាមដាន និងត្រួតពិនិត្យជាតិរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ និងឃុំខ្លួនពីបទរំលោភបូក (រំលោភសេពសន្ថវៈ) លើស្ត្រីជនជាតិកូរ៉េម្នាក់។

យោងតាមអយ្យការ អត្តពលិកត្រូវបានចោទប្រកាន់ពីបទរំលោភបូកស្ត្រីជនជាតិកូរ៉េម្នាក់ក្នុងវ័យ២០ឆ្នាំ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា នៅឯផ្ទះសំណាក់មួយក្នុងទីក្រុង Gumi ខណៈដែលពួកគេកំពុងនៅប្រទេសកូរ៉េខាងត្បូងចូលរួមប្រកួតកីឡាអត្តពលកម្មជើងឯកអាស៊ី។
ការស៊ើបអង្កេតបានបង្ហាញថា ផ្ទះសំណាក់នេះបម្រើជាកន្លែងស្នាក់នៅរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់។
ដំបូងឡើយ ប៉ូលិសបានបញ្ជូនអត្តពលិកទាំង៣នាក់ មានឈ្មោះ A, B, និង C ទៅព្រះរាជអាជ្ញា ដោយមិនមានការឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើជនរងគ្រោះជាមួយគ្នា ចំណែកទី៤ ឈ្មោះ D ត្រូវបានសង្ស័យថា ជាអ្នកមើលផ្លូវ និងជួយឧក្រិដ្ឋកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលស៊ើបអង្កេតរបស់អយ្យការ ការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើវីដេអូឃ្លាំមើល (CCTV) និងការពិនិត្យឡើងវិញលើជនរងគ្រោះ និងសាក្សីផ្សេងទៀតបានបង្ហាញថា ជនដៃដល់ពិតប្រាកដគឺ A, B, និង D មិនមែន C ។ ជាលទ្ធផល D ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
មន្ត្រីអយ្យការបាននិយាយថា ទាំងនេះគឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដែលសមាជិកនៃក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលបានចូលប្រទេសកូរ៉េ ដើម្បីចូលរួមក្នុងការប្រកួតកីឡាអត្តពលកម្មជើងឯកអាស៊ី បានរំលោភបូកស្ត្រីជនជាតិកូរ៉េម្នាក់។ អយ្យការនឹងធ្វើការដើម្បីធានាថា ការកាត់ទោសដែលសមស្របទៅនឹងភាពធ្ងន់ធ្ងរនៃបទល្មើសនេះ ត្រូវបានដាក់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖HYBE ប្រឈមមុខនឹងការពិនិត្យពិច័យលើទំនាក់ទំនងជាមួយអតីតជំទាវទីមួយ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


