ព័ត៌មានអន្ដរជាតិ
រដ្ឋមួយនៅអាមេរិក នឹងចាប់គ្រៀវ អ្នករំលោភបំពានផ្លូវភេទអនីតិជន
សេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឲ្យចាប់គ្រៀវឧក្រិដ្ឋជន រំលោភបំពានផ្លូវភេទអនីតិជនអាយុក្រោម១៣ឆ្នាំ ពេលនេះត្រូវបានអនុម័តដោយសមាជិកសភារដ្ឋ Louisiana ហើយ។

សេចក្តីព្រាងច្បាប់លេខ៣៧១ ត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងលើសលប់ ពីសំណាក់សមាជិកសភានៅថ្ងៃចុងក្រោយនៃសម័យប្រជុំនីតិបញ្ញត្តិ កាលពីដើមសប្តាហ៍ ហើយឥឡូវនឹងបញ្ជូនបន្តទៅអភិបាលរដ្ឋ Louisiana លោក Jeff Landry ដើម្បីពិនិត្យនិងសម្រេច។
ប្រសិនបើលោក Landry ចុះហត្ថលេខាឲ្យវាក្លាយទៅជាច្បាប់ពេញលក្ខណៈផ្លូវការមែននោះ Louisiana នឹងក្លាយជារដ្ឋដំបូងគេរបស់អាមេរិក ដែលផ្តល់សិទ្ធឲ្យចៅក្រម ដាក់ទោសមនុស្សដោយការគ្រៀវ។

តាមសេចក្តីរាយការណ៍របស់ USA Today, សេចក្តីព្រាងច្បាប់នេះ ផ្តល់សិទ្ធិឲ្យចៅក្រមកំណត់ការកាត់ទោសប្រឆាំងនឹងជនល្មើស ដែលត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានផ្លូវភេទធ្ងន់ធ្ងរជាពិសេសលើអនីតិជនអាយុក្រោម១៣ឆ្នាំ, ឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងធម្មជាតិ ឬការសាហាយស្មន់។
ការគ្រៀវនឹងធ្វើឡើងនៅក្នុងពន្ធនាគារ ដោយវេជ្ជបណ្ឌិតដែលចាត់តាំងពីនាយកដ្ឋានសុវត្ថិភាពសាធារណៈនិងកែប្រែ ហើយយោងតាមច្បាប់នេះ ជនណាមិនគោរពតាមដីការបស់តុលាការសម្រាប់ការគ្រៀវ នឹងត្រូវបន្ថែមទោសជាប់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំទៀត ពីលើទោសដាក់ពន្ធនាគារដែលមានស្រាប់។

តាមពិតទៅបច្ចុប្បន្នរដ្ឋ Louisiana ក៏មានច្បាប់គ្រៀវដែរ ប៉ុន្តែច្បាប់នោះគឺជាការគ្រៀវដោយប្រើសារធាតុគីមី ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។
ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ២០១០ដល់២០១៩ រដ្ឋនេះ អនុវត្តការគ្រៀវដោយប្រើសារធាតុគីមីតែលើឧក្រិដ្ឋជនត្រឹមម្នាក់ពីរនាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីតាលី ស្នើឲ្យមានការប្រើថ្នាំគីមីក្រៀវអ្នកប្រព្រឹត្តបទល្មើសរំលោភ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


