ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលណែនាំឲ្យបង្កើនទប់ស្កាត់ និងផ្សព្វផ្សាយវិធីបង្ការជំងឺគ្រុនឈាមជូនពលរដ្ឋតាមសហគមន៍
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីត្រូវបង្កើនទប់ស្កាត់ និងផ្សព្វផ្សាយវិធីបង្ការជំងឺគ្រុនឈាមជូនដល់ពលរដ្ឋតាមសហគមន៍ ខណៈបច្ចុប្បន្ននេះអត្រាជំងឺគ្រុនឈាមកំពុងមានកំណើនគួរឱ្យព្រួយបារម្ភ។

ក្នុងកិច្ចប្រជុំការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី២៨កុម្ភៈ លោករដ្ឋមន្ត្រីបានជំរុញឱ្យបន្តប្រុងប្រយ័ត្ននូវបញ្ហាជំងឺគ្រុនឈាមដែលកំពុងនៅជាការប្រឈមដោយត្រូវបន្តយុទ្ធនាការទប់ស្កាត់ការចម្លងជំងឺនេះ និងផ្សព្វផ្សាយវិធីបង្ការការពារការឆ្លងរាលដាលជូនប្រជាពលរដ្ឋតាមសហគមន៍។ លោករដ្ឋមន្ត្រីបានបន្តថា ចំណែកបញ្ហាជំងឺគ្រុនចាញ់ នៅគ្រប់បណ្តារាជធានី-ខេត្តត្រូវព្យាយាមកាត់ផ្តាច់ខ្សែចង្វាក់ចម្លងនៃជំងឺដើម្បីឈានទៅលុបបំបាត់ឱ្យអស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២៤ នៅទូទាំងប្រទេសមានករណីជំងឺគ្រុនឈាមចំនួន២៦៣៤ករណី មិនមានអ្នកស្លាប់ទេ កើនឡើងជិត៤ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ២០២៣ ដែលមានចំនួន៦៧៧ករណី ក្នុងនោះស្លាប់២ករណី។

នៅអង្គប្រជុំនោះដែរ លោករដ្ឋមន្រ្តី បានរំលឹកអំពីអនុសាសន៍ចំនួន១៧ចំនុចដែលបានលើកឡើងសម្រាប់អង្គភាពផ្តល់សេវាសាធារណៈក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋក៏ដូចជាបានរំលឹកឱ្យមន្រ្តីជំនាញត្រួតពិនិត្យឱ្យបានច្បាស់លាស់ក្នុងការរៀបចំដើម្បីដាក់ស្នើមេដាយជូនមន្រ្តីដែលមានស្នាដៃកន្លងមក ដែលជាការលើកទឹកចិត្តបន្ថែមទៀតក្នុងការខិតខំរបស់គាត់ក្នុងទំនួលខុសត្រូវដែលជាគំរូ។

លោករដ្ឋមន្រ្តី បានណែនាំឱ្យមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពធ្វើការផលិតចេញសារអប់រំសុខភាពទាក់ទងនឹងគ្រឿងស្រវឹង ជំងឺឆ្លង ជំងឺមិនឆ្លងឱ្យបានច្រើនថែមទៀត ក្នុងការត្រៀមលក្ខណៈទាន់ពេលវេលា ទៅនឹងសភាពការណ៍
ដើម្បីធ្វើការផ្សព្វផ្សាយក្នុងប្រព័ន្ធព័ត៌មាននានា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


