សន្តិសុខសង្គម
បង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ឃាត់ខ្លួនមនុស្សជិត៩០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានបើកប្រតិបត្ដិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ជីនឌានហ្ស៊ីយី» ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនមនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់ និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនធំ។

ការចុះប្រតិបត្ដិការបង្ក្រាបនៅទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» នេះ បានធ្វើឡើងកាលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០១និង៤៥នាទីរំលងអាធ្រាត្រ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងម្សៅសថ្លាសង្ស័យសារធាតុញៀន១១កញ្ចប់ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន៧ដប ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន២កញ្ចប់ ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់ សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន៣៥ដប ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន៥ចំណិត កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀន១០កញ្ចប់ រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់ ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង៣បំពង ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៦ដប ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន៦គ្រឿង សារធាតុផ្សំ (មិនច្បាស់) មួយចំនួន សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន លិខិតឆ្លងដែន៥ក្បាល និងកាតរឹងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម









-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


