សន្តិសុខសង្គម
រយៈពេល២ថ្ងៃ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន កម្លាំងជំនាញឃាត់មនុស្សប្រុសស្រី១១នាក់ បញ្ជូនទៅតុលាការ
កម្លាំងសមត្ថកិច្ចជំនាញ ផ្នែកបង្ក្រាបបទល្មើសគ្រឿងញៀនបានធើ្វការស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីជា ច្រើនអ្នក ជាមុខសញ្ញាពាក់ព័ន្ធបទល្មើសផលិតកែឆ្នៃ រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ បញ្ជូលទៅកាន់តុលាការ។

អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងដឹកនាំកម្លាំងដោយលោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៨,២៩ ខែឧសភា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១១នាក់ ក្នុងនោះមានជនជាតិចិនចំនួន៨នាក់ និងជនជាតិថៃចំនួន៣នាក់ ស្រី១នាក់ ពាក់ព័ន្ធបទល្មើសផលិតកែឆ្នៃ រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំនុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានអោយដឹងថាសង្ស័យដែលត្រូវឃាត់ខ្លួនជាជនជាតិចិនមានឈ្មោះ៖ ហុង ខុងវៃ(Hong Cong Wei) ភេទប្រុស, វ៉ង គិនពិង(Wang Gen Bing)ភេទប្រុស , ឡ វិន ភេទប្រុស , លី ហ្វាន់(Li Fan) ភេទប្រុស, លី មិញ (Li Minh) ភេទប្រុស , ចៅ ជេ(Zhao Jie) ភេទប្រុស ,លៀវ មិញមៀវ(Liu Ming Miao)ភេទប្រុស, .ពី ចូវ ភេទប្រុស ។ ជនជាតិថៃមានឈ្មោះ ៖ គិតតាផាត ចាន់សាគុណ ភេទប្រុស , នុន ថះវាត់ ខាំសុីន ភេទប្រុស , ជិន សុថាផា ភេទស្រី។

ក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេតបានបញ្ជាក់ថាវត្ថុតាងដែរចាប់បានរួមមាន៖ ម្សៅក្រាមសថ្លា ចំនួន៣ថង់ , ម្សៅម៉ត់ស ចំនួន០១ថង់, ម្សៅក្រាមសថ្លា លាយជាមួយថ្នាំគ្រាប់ពណ៌ក្រហម (Wy) ចំនួន២៣កូនថង់ , សម្បកថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ, កាំភ្លេីងកែឆ្នៃចំនួន១ដេីម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣, ឧបករណ៍សម្រាប់ចម្រាញ់ ផលិតថ្នាំញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រេីប្រាស់ ថ្នាំញៀនមួយចំនួន មួករបាំងមុខចំនួន៤។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


