ព័ត៌មានជាតិ
៧២ក្រុមហ៊ុនក្នុងខេត្តកំពតទាមទាឱ្យមានការបើកដេញថ្លៃគម្រោងសាងសង់ផ្សេងៗជាសាធារណៈឡើងវិញ
ចាប់ពីរសៀលថ្ងៃទី ៦ រហូតដល់ រសៀលថ្ងៃទី ៧ ខែមីនាឆ្នាំ២០២៤នេះ ក្រុមហ៊ុនឯកជនដែលមានគ្រឿងចក្រនឹងត្រៀមធ្វើការតវ៉ា និងដាក់ពាក្យចូលទៅក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ដល់នាយកទីចាត់ការផែនការវិនិយោគខេត្តកំពតដែលមិនបើកឱ្យក្រុមហ៊ុនដេញថ្លៃជាសាធរណៈ សម្រាប់ការស្ថាបនាផ្លូវអ្វីមួយ ជាពិសេសនៅតាមបណ្តាមូលដ្ឋានឃុំទាំង ៩៣ ឃុំគម្រោងសាងសង់ផ្លូវមិនមានការដេញថ្លៃឡើយ ស្រាប់តែឃើញគ្រឿងចក្រចូលទៅធ្វើតែម្ដងមិនដឹងមកពីណាឡើយ។

លោក យន់ រឿន ភេទប្រុសអាយុ ៤២ ឆ្នាំមកពីស្រុកដងទង់បានរៀបរាប់ថា ក្រុមហ៊ុនឯកជនដែលមានគ្រឿងចក្រតាមបណ្ដាស្រុកនានាក្នុងខេត្តកំពតមានចំនួន៧២ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនោះកំពុងប្រឈមនឹងការខាតបង់ព្រោះមិនមានការងារសាងសង់គម្រោងអភិវឌ្ឍន៍ដូចអាណត្តិមុនៗទេ។
ប្រធានក្រុមហ៊ុនឯកជនមួយនេះរំឮកថា កាលពីមុនមន្ត្រីជំនាញក៍ដូចជាអាជ្ញាធរមូលដ្ឋាន នៅពេលមានគម្រោងកសាងអ្វីមួយ គឺសុទ្ធតែប្រកាសឱ្យអ្នកមានគ្រឿងចក្រមកដាក់ពាក្យ ដើម្បីរៀបចំដេញថ្លៃ ប៉ុន្តែសម្រាប់ពេលនេះមិនមានការដេញថ្លៃទៀតឡើយ។លោក យន់ រឿន បានបន្តថា បច្ចុប្បន្នមានតែក្រុមហ៊ុនមានចំនួន ១៥ ប៉ុណ្ណោះ ដែលចាំទទួលការធ្វើគម្រោងអ្វីៗក្នុងខេត្តកំពត។

ដោយឡែក នាយកទីចាត់ការផែនការវិនិយោគខេត្តកំពត លោក ឆឹងមិនា នារសៀលថ្ងៃទី ៧ ខែមីនាឆ្នាំ២០២៤នេះ បាននិយាយប្រាប់ឱ្យដឹងតាមទូរសព្ទ័ថា រាល់ការងារដេញថ្លៃគម្រោងស្ថាបនាផ្សេងៗ គឺនៅតែបើកដំណើរការដេញថ្លៃជាធម្មតា។
ទោះបីជាមានមន្ត្រីជំនាញបកស្រាយថា ការដេញថ្លៃនៅតែដំណើរការដេញថ្លៃយ៉ាងណាក៏ដោយ ក៏តំណាងក្រុមហ៊ុនរបស់ខ្លួននីមួយៗ នៅតែយល់ឃើញថាការគម្រោងដេញថ្លៃនៅតាមបណ្ដាឃុំមិនបានបើកឱ្យដេញថ្លៃជាផ្លូវការទេ។ រាល់ការដេញថ្លៃគម្រោងភាគច្រើនធ្វើឡើងតែស្ងាត់ៗ រួចហើយស្រាប់តែឃើញក្រុមហ៊ុនដទៃ ចូលមកស្ថាបនាសាងសង់គម្រោងតែម្ដង៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


