ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ អប់រំយុវជនខ្មែរឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ផ្អែកលើចតុស្តម្ភ នៃការអប់រំ ០៤
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា រាជរដ្ឋាភិបាល បាន និងកំពុង បន្តឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអប់រំយុវជនខ្មែរឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ដោយផ្អែកលើចតុស្តម្ភ នៃការអប់រំចំនួន ០៤។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល នៃកម្មវិធី “មនសិការពលរដ្ឋល្អ” កាលពីថ្ងៃទី ៩ មីនា លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា ចតុស្តម្ភ នៃការអប់រំចំនួន ០៤ រួមមាន (១) អប់រំដើម្បីឱ្យមានចំណេះដឹង (២) អប់រំដើម្បីឱ្យមានចំណេះធ្វើ (៣) អប់រំដើម្បីឱ្យមានឥរិយាបថ និងក្រមសីលធម៌ល្អ (៤) អប់រំដើម្បីឱ្យចេះរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីអប់រំសិស្ស និងយុវជន ឱ្យក្លាយជាពលរដ្ឋល្អ ក្រសួងអប់រំ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត មានទិសដៅលើកកម្ពស់ចំណេះដឹង បំណិន និងចរិយាធម៌ ការយល់ដឹងពីគុណតម្លៃ ភាពជាពលរដ្ឋល្អ ដែលឆ្លុះបញ្ចាំងពី ៣ ចំណុចធំៗ ទី១). យើងមកពីណា ៖ យល់ដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាគ្រប់សម័យកាល ទី២) យើងនៅទីណា៖ ផ្តោតលើបំណិនសតវត្សទី ២១ និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ ដើម្បីឱ្យយុវជនមានសមត្ថភាព ចូលរួមដោះស្រាយបញ្ហារួមរបស់ប្រទេសជាតិ មានភាពក្លាហាន ឈ្លាសវៃក្នុងការបញ្ចេញមតិ ត្រិះរិះពិចារណា សិក្សាស្រាវជ្រាវ ចែករំលែកគំនិត និងជំនាញក្នុងការនិយាយសាធារណៈប្រកបដោយក្រមសីលធម៌ និងចំណេះដឹងពិតប្រាកដ ដើម្បីបង្កើតសង្គមពុទ្ធិ និង ទី៣) យើងចង់ទៅណា ៖ គឺជាការបណ្តុះចំណេះដឹង វិជ្ជាសម្បទា បំណិនសម្បទា ស្គាល់ខ្លួនឯង និង អភិវឌ្ឍន៍ខ្លួនឯង ប្រែខ្លួនជាអ្នកធ្វើស្វ័យសិក្សា រៀនសូត្រពេញមួយជីវិត។

ចំណែកពលរដ្ឋល្អដែលជាមូលធនមនុស្សរបស់ប្រទេសជាតិ ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖ (១). មានមនសិការស្នេហាជាតិ៖ ត្រូវចេះគោរពច្បាប់ និងមានភាពស្មោះត្រង់ និងទំនួលខុសត្រូវចំពោះប្រទេសជាតិ ប្រជាជន និងរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈទាំងអស់ (២). តបស្នងចំពោះសង្គមជាតិ៖ ត្រូវចេះចែករំលែក និងសកម្មចូលរួមក្នុងការងារសង្គម ដូចជា ការងារសហគមន៍ ការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ ដែលជាប្រយោជន៍របស់សង្គមជាតិ (៣). ចេះគោរពគ្នាទៅវិញទៅមក៖ ត្រូវមានឥរិយាបថ និងសីលធម៌ល្អ ថ្លៃថ្នូរ ចេះគោរពអ្នកដទៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វប្បធម៌ សាសនា (៤). បំពេញកាតព្វកិច្ចជាពលរដ្ឋ៖ ត្រូវចូលរួមបោះឆ្នោត និងយល់ដឹងពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


