ជីវិតកម្សាន្ដ
តួ Nanno ក្នុងរឿង “Girl from Nowhere” ត្រូវហ្វេនថា ស្គមដូចមនុស្សខ្វះអាហារូបត្ថម្ភ
តារាសម្ដែងថៃ Kitty Chicha Amatayakul ដែលទទួលបានភាពល្បីល្បាញជាតួ Nanno ក្នុងរឿង Girl From Nowhere ដ៏អាថ៌កំបាំងរបស់ថៃ បានបង្កឲ្យមានការព្រួយបារម្ភសារជាថ្មីចំពោះសុខភាពរបស់នាង បន្ទាប់ពីនាងត្រូវបានគេប្រទះឃើញមើលទៅហាក់ដូចជាស្លេកស្លាំងខ្លាំង ក្នុងកម្មវិធី Paris Fashion Week ។
យោងតាមសារព័ត៌មាន 8days បានបញ្ចាក់ថា តារាស្រីវ័យ ៣០ ឆ្នាំរូបនេះ បានចែករំលែករូបថតរបស់នាងនៅឯកម្មវិធី Saint Laurent កាលពីខែមុន ហើយអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏ស្តើងរបស់នាង។ Kitty មើលទៅប្លែកភ្នែកខុសពីពេលដែលនាងស្ថិតពេលសម្ដែងរឿង Girl From Nowhere។
ថ្វីបើយ៉ាងនេះក្ដី យោងតាមរបាយការណ៍ដដែលបានគូសបញ្ចាក់ថា តារាស្រីរូបនេះត្រូវសម្រកទំងន់យ៉ាងខ្លាំង ដើម្បីដើរតួក្នុងខ្សែភាពយន្តបែបភ័យរន្ធត់នាពេលខាងមុខ។ អ្នកគាំទ្រដែលមានការព្រួយបារម្ភដល់សុខភាពរបស់នាងជាពនពេកបានបញ្ចេញសារជំរុញឲ្យនាងថែរក្សាសុខភាពនិងស្វែងរកជំនួយជាបន្ទាន់។
ក្នុងនោះផងដែរ មានមតិជាច្រើនសុទ្ធតែបញ្ចេញក្នុងន័យព្រួយបាម្ភពីសុខភាពរបស់នាងកាន់តែខ្លាំងដោយពួកគេពិតជាសង្ឃឹមថា មាននរណាម្នាក់ជួយនាង នាងមើលទៅមុខខ្វះអាហារូបត្ថម្ភ។ ប្រសិនបើ Kitty ពិតជាចង់បានលុយដើម្បីតែតួនាទីនោះគិតខុសហើយ ពេលនេះនាងកាន់តែស្គមស្គាំងហើយក៏៏គ្មានតួនាទីណា ដែលសក្តិសមនឹងនាងទៀតដែរ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលអ្នកគាំទ្ររបស់នាងបង្ហាញគ្ដីបារម្ភយ៉ាងធំធេងពាក់ព័ន្ធនឹងរូបរាងខុសប្រក្រតីមួយនេះ។ កាលពីឆ្នាំ២០២៣ រូបភាពដែល Kitty ទទួលពានរង្វាន់នៅក្នុងព្រឹត្តិការណ៍មួយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកចូលរួមនិងពេញបណ្តាញសង្គម។ អ្វីដែលកាន់តែចាក់ភ្នែកអ្នកទស្សនានោះគឺរាងកាយរបស់នាងផ្ទាល់តែម្ដង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្នាំ ២០២៤ តារាចម្រៀងថៃ Kratae បញ្ចេញស្ទីលថតរូប កាន់តែកាចឆ្នាសលើសមុន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ