Connect with us

ជីវិតកម្សាន្ដ

ឆ្នាំ ២០២៤ តារាចម្រៀងថៃ Kratae បញ្ចេញស្ទីលថតរូប កាន់តែកាចឆ្នាសលើសមុន

បានផុស

នៅ

តារាចម្រៀង Kratae Rsiam បានបង្ហោះ​រូបភាពក្នុងសកម្មភាពហែកជើងធំៗក្នុងបន្ទប់ទឹក​ដែលជាស្ទីលមួយពេញនិយមសម្រាប់ Beyoncé ខណៈដែលអ្នកគាំទ្ររបស់ជាជាច្រើនបញ្ចេញមតិដូចៗគ្នាថា ២០២៤ នាងកាន់តែកាចឆ្នាសក្នុងសកម្មភាពខ្លាំងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនី IG ផ្ទាល់ខ្លួនរបស់តារាវ័យ ៣៦ ឆ្នាំ រូបនេះ ​បានបង្ហាញពីភាពស៊ិចស៊ីដ៏កាចរបស់នាង ក្រោមចំណងជើងជាភាសាអង់គ្លេសថា “1,2,3,4 Pic your favorite? ដែលមានន័យថា រូបភាព ១,២,៣,៤ សន្លឹក​នេះ តើអ្នកចូលចិត្តមួយណាជាង?”​ លើសពីនេះ នាងនៅឆ្លៀតដូរសំលៀកបំពាក់ធ្វើពីលោហធាតុ តុបតែងដោយខ្សែសង្វាក់ប្រាក់កាន់តែទាក់ទាញ ប៉ុន្តែអោនមុខចុះក្រោម កាចជាងរូបប៉ុន្មានសន្លឹកខាងលើទៀត។

ថ្វីបើយ៉ាងណាក៏ដោយ រូបភាពដ៏សិចស៊ីរបស់តារាចម្រៀង Kratae បានធ្វើឲ្យប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមពោល​សរសើរ​រូបរាង​នេះ​ថា នាងមានភាព​ស្រដៀង​នឹង Beyoncé ណាស់។ ក្នុងនោះផងដែរ​ អ្នកគាំទ្របានសរសើរជំនាញពិសេសរបស់នាងថា ពូកែបញ្ចេញសកម្មភាពកាចៗសឹងតែរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះរាងកាចឆ្នាស និងហឹរជាងឆ្នាំមុន ប្រាកដណាស់ថាដឹងតែកក្រើកទៀតហើយ។

លើសពីនេះ សូម្បីតែរៀមច្បង Ploy Chermarn ក៏ទប់ចិត្តមិនបានដល់ថ្នាក់ចូលមកបញ្ចេញមតិថា Kratae មកលើកនេះស៊ិចស៊ីខ្លាំង ហើយនាងក៏ចូលចិត្តស្ទីលរបស់តារាចម្រៀងរូបនេះយ៉ាងខ្លាំងផងដែរ។ មើលយូរៗទៅកាន់តែដូច Beyon ដូចគេថាពិតៗឥតបំភ្លៃឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួប្រុសរឿង “អន្លង់កម្ម” ប្រកាសលក់ឡានទំនើប យកលុយ​ព្យាបាលជំងឺ​ឪពុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម