Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាអាពាហ៍ពិពាហ៍នៅចិន ហក់ឡើងវិញ, ឆ្នាំមុនមានអ្នករៀបការ ៧.៦៨លានគូ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់​ South China Morning Post នៅថ្ងៃចន្ទទី១៨ខែមីនា, ចំនួនអ្នករៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង នៅប្រទេសចិនក្នុងឆ្នាំ២០២៣ បានកើនឡើង១២.៤% បើធៀបនឹងឆ្នាំ២០២២។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទុះងើបឡើងនៃអត្រារៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានគេចង្អុលចំៗថា គឺបណ្តាលមកពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ ធូរស្រាល ធ្វើឲ្យយុវជនលែងពន្យារពេលរៀបការទៀត។

ក្រោយការធ្លាក់ចុះអស់រយៈពេលជិតមួយទសវត្សរ៍ ពេលនេះចំនួនគូស្វាមីភរិយាថ្មីថ្មោង បានកើនឡើងដល់៧.៦៨លានគូកាលពីឆ្នាំមុន ពោលគឺកើនឡើង ៨៤៥ ០០០គូ ពីតួលេខឆ្នាំ២០២២ ប៉ុន្តែនៅតែទាបជាងកម្រិតកំពូលក្នុងឆ្នាំ២០១៣ ដែលពេលនោះមានគូស្វាមីភរិយាចំនួន១៣.៤៧លានគូ បានរៀបការ។

(រូបថត៖ Republic)

ទិន្នន័យនេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីចិនលោក Li Qiang សន្យាក្នុងខែមីនាថា រដ្ឋាភិបាលនឹងធ្វើការឆ្ពោះទៅរកសង្គមមួយដែលងាយនឹងបង្កកំណើតកូន ហើយលើកកម្ពស់ការអភិវឌ្ឍប្រជាជនប្រកបដោយតុល្យភាពនិងយូរអង្វែង ក៏ដូចជាកាត់បន្ថយថ្លៃចំណាយលើការសម្រាលកូន ឪពុកម្តាយ និងការអប់រំ ទៀតផង។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកបង្កើតគោលនយោបាយ ក៏កំពុងដោះស្រាយបញ្ហា ដោយព្យាយាមធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ការធ្លាក់ចុះចំនួនប្រជាជន ព្រោះថាអត្រាកំណើតកំពុងធ្លាក់ចុះទៅៗ ហើយមិនយូរទេ សង្គមចិន នឹងសម្បូរទៅដោយមនុស្សចាស់។

(រូបថត៖ China Daily)

ជនជាតិចិនប្រហែល៣០០លាននាក់ ត្រូវបានគេរំពឹងថានឹងចូលនិវត្តន៍ក្នុងទសវត្សរ៍ខាងមុខនេះ ដែលបើប្រៀបធៀបទៅ ចំនួននេះ គឺសឹងតែស្មើនឹងចំនួនប្រជាជនសហរដ្ឋអាមេរិកទាំងមូលទៅហើយ។

សូមបញ្ជាក់ ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះជាលើកទីពីរជាប់ៗគ្នាក្នុងឆ្នាំ២០២៣ដោយសារអត្រាកំណើតទាប និងអត្រាមរណភាពព្រោះជំងឺរាតត្បាតកូវីដ១៩ ជាហេតុបង្កផលប៉ះពាល់រយៈពេលយូរដល់កំណើនសេដ្ឋកិច្ច៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពិធីមង្គលការ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី រៀបចំយ៉ាងប្រណិត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម