Connect with us

ព័ត៌មានអន្ដរជាតិ

AP ផ្សាយថា រុស៊ី ត្រៀមជម្លៀសកុមារប្រមាណ ៩ ពាន់នាក់ចេញពីតំបន់​ព្រំដែន

បានផុស

នៅ

ប្រទេសរុស្ស៊ីគ្រោងនឹងជម្លៀសកុមារប្រហែល ៩,០០០ នាក់ចេញពីតំបន់ព្រំដែនក្នុងទីក្រុង Belgorod ដោយសារតែតំបន់មួយនេះរងការបាញ់ផ្លោងជាបន្តបន្ទាប់ដោយអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វិមានក្រឹមឡាំងចង់បង្កើតតំបន់ការពារមួយដើម្បីជួយធ្វើជាខែលតំបន់ព្រំដែនពីការវាយប្រហារ ក៏ដូចជាការវាយឆ្មក់ឆ្លងព្រំដែនរបស់អ៊ុយក្រែនដែលបានកើតឡើងញឹកញាប់នៅក្នុងប៉ុន្មានខែថ្មីៗនេះ ។

អ៊ុយក្រែនបានប្រើប្រាស់ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេង និងឃ្លាំងផ្ទុកប្រេងនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសថែមទាំងបានព្យាយាមកម្ទេចតំបន់នៅតាមព្រំដែនរុស្ស៊ី ហើយយកលេសនោះដាក់សម្ពាធនយោបាយលើលោក ពូទីន ស្របពេលដែលក្រុមសកម្មប្រយុទ្ធប្រឆាំងរុស្ស៊ីដែលមានមូលដ្ឋាននៅអ៊ុយក្រែន ក៏បានបើកការវាយឆ្មក់ឆ្លងព្រំដែនផងដែរ ។

ខណៈកាលពីសប្តាហ៍មុន មានការលុកលុយក្នុងតំបន់ Belgorod និង Kursk ផងដែរនោះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កម្លាំងយោធា និងកងសន្តិសុខរបស់ទីក្រុងមូស្គូបានទប់ស្កាត់ទាន់ពេលវេលា ហើយថែមទាំងបានសម្លាប់យុទ្ធជនចំនួន ៣០ នាក់ ប៉ុន្តែក្នុងនោះក៏មានប្រជាជនរុស្ស៊ី ១៦ នាក់បានស្លាប់ និង ៩៨ នាក់បានរងរបួសផងដែរ ។

គួរបញ្ជាក់ថា ការជម្លៀសកុមារនេះគឺជាការប្រកាសជាសាធារណៈដ៏ធំបំផុតមួយនៅក្នុងតំបន់ Belgorod ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ។ ទោះយ៉ាងណាក្រោម​បញ្ជា​ជម្លៀស​កុមារនេះ គេមិនច្បាស់ទេថា មនុស្ស​ពេញវ័យ​នឹង​ទៅ​ជាមួយ​ក្មេងៗ​ឬ​អត់ បើដូច្នេះមែន ចំនួនសរុបនៃអ្នកជម្លៀសអាចមានច្រើនជាងនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម