ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅពេលរាជរដ្ឋាភិបាលមានលទ្ធភាព នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគិតត្រឹមឆ្នាំ ២០២៣ គឺបរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០ ២៦២ គីឡូម៉ែត្រ ស្មើនឹង ៧៤ភាគរយ នៃផ្លូវសរុបនៅទូទាំងប្រទេស។ ជាការពិតផ្លូវទាំងនោះ មិនទាន់គ្របដណ្ដប់ទាំងអស់ជាផ្លូវបេតុង ឬក៏ផ្លូវកៅស៊ូ ដោយផ្លូវខ្លះនូវជាផ្លូវលំ និងផ្លូវដីក្រហមនៅឡើយ តែបរិមាណតភ្ជាប់ផ្លូវជាង ៥ម៉ឺនគីឡូម៉ែត្រនេះ គឺបានតភ្ជាប់ឲ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ចរួចទៅហើយ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងអាចធ្វើដំណើរតភ្ជាប់ ប្រជាពលរដ្ឋអាចដឹកកសិផល ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទទួលនូវសេវាសុខាភិបាល ការរៀនសូត្រ ភ្ជាប់ពីតំបន់ដាច់ស្រយាលទៅជាមួយនឹងក្រុង កៀកនៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការកសាង និងស្ថាបនាផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រនេះ មិនមែនជាចំនួនតិចនោះទេ ហើយនៅពេលកម្ពុជាកាន់តែមានលទ្ធភាព គឺរាជរដ្ឋាភិបាលនឹងបន្តកែប្រែផ្លូវនៅតាមទីជនបទ ឲ្យទៅជាផ្លូវបេតុង និងកៅស៊ូ បន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អញ្ចឹងការធ្វើជាង ៥ម៉ឺនគីឡូម៉ែត្រនេះ គឺមិនតិចទេ អាហ្នឹងបើមួយជុំផែនដី ចង់មួយជុំជាង ពិតណាស់ផ្លូវវាធ្វើជាកង់ៗដោះស្រាយតាមតំបន់ ហើយទៅមុខទៀតយើងនឹងឈានពេលដែលលទ្ធភាពយើងជាក់ស្ដែងអាចមាន យើងនឹងបន្តគ្របដណ្ដប់ប្រែក្លាយ ពីមុនអត់មានអីជាភ្លឺស្រែទៅជាផ្លូវដីក្រហម ហើយថ្ងៃក្រោយមានលទ្ធភាពពីដីក្រហមទៅជាផ្លូវកៅស៊ូ ឬមួយក៏ផ្លូវបេតុង»។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋនៅតាមទីជនបទមួយចំនួន ចង់ឲ្យរាជរដ្ឋាភិបាលកសាង និងស្ថាបនាផ្លូវបេតុងជាជាងផ្លូវកៅស៊ូ ពីព្រោះពួកគាត់យល់ថា ផ្លូវបេតុងមានភាពធន់ ជាប់បានយូរ និងមិនងាយខូច នោះឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


