សន្តិសុខសង្គម
ប្រទះឃើញវ៉ាលីដាក់សាកសព ក្បែរផ្លូវជាតិលេខ៤៨ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ
កោះកុង ៖ ក្រុមកម្មករស្ថាបនាផ្លូវជាតិលេខ៤៨ បានប្រទះឃើញមានវ៉ាលីមួយដាក់សាកសព ក្បែរចិញ្ចើមផ្លូវ ស្ថិតភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទូមសាគរ ដោយសមត្ថកិច្ចសន្និដ្ឋានជារឿងឃាតកម្ម។
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស កម្លាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនឹងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសពខាងលើនេះ ក្រោយមានការរាយការណ៍ផ្តល់ព័ត៌មានពីក្រុមកម្មករធ្វើផ្លូវជាតិលេខ៤៨។

លោកវរៈសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះថា សាកសព ត្រូវបានជនល្មើសវាយបែកក្បាលផ្នែកខាងមុខហើយញាត់ចូលវាលីជ័រពណ៌ទឹកក្រូចហើយយកមកបោះប្លុងចោលប្រហែលជា៣ថ្ងៃមកហើយ។
នគរបាលជំនាញ បន្ថែមថា លទ្ធផលខណៈពេលកម្លាំងចំរុះចុះពិនិត្យសាកសពនោះ សាកសព មិនស្គាល់អត្តសញ្ញាណ អ្វីទាំងអស់ ប៉ុន្តែគ្រាន់តែដឹងថា មានភេទប្រុស ជនជាតិខ្មែរ ដោយនៅលើដើមដៃឆ្វេងរបស់សាកសពមានចាក់សាក់ជាអក្សរខ្មែរថា (ចងចាំ)ដោយសរសេរលេខខ្មែរនៅខាងក្រោម០៥.០៩.២១ ហើយសាកសព មានសភាពហើមធុំក្លិនអសោចនិងមានដង្កូវចុះទៅហើយ ករណីនេះកម្លាំងជំនាញបានធ្វើសន្និដ្ឋានថា ជាករណីឃាតកម្ម។
បន្ទាប់ពីបានពិនិត្យកោសល្យវិច័យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចប្រគល់សាកសពជូនអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដើម្បីចាត់ចែងបញ្ចុះសាកសពនៅក្នុងមូលដ្ឋានតែម្តងនិងបន្តស្រាវជ្រាវរកសាច់ញាតិមកទទួល ព្រមទាំងបើកការស៊ើបអង្កេតរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីផងដែរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


