ព័ត៌មានជាតិ
ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ២១ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៥៣នាក់ ចាត់នីតិវិធីតាមច្បាប់បន្ត។

លោក ទូច សុខៈ បានបញ្ជាក់ថា ទាំង២១ករណីនេះ ភាគច្រើនជាករណីជួញដូរ និងប្រើប្រាស់ទ្រង់ទ្រាយតូចតាច ដែលកើតមានក្នុងភូមិសាស្ត្រ៩រាជធានីខេត្ត។ លោកថា នៅភ្នំពេញបង្ក្រាបបានច្រើនជាងគេគឺ ៦ករណី ឃាត់ខ្លួនបាន ១១នាក់។ ដោយឡែក ខេត្តបាត់ដំបង បង្ក្រាបបានចំនួន ៤ករណី ឃាត់ខ្លួនបាន ៥នាក់។ ជាការកត់សម្គាល់ ខេត្តសៀមរាប បង្ក្រាបបាន ១ករណី តែឃាត់ខ្លួនបានច្រើនជាងគេគឺ ១៤នាក់។ ក្រៅពីនេះ មានតាមខេត្តតាកែវ ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ និងមណ្ឌលគិរី។
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាទិសដៅអាទិភាពទី១ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី ៧នេះ តាមគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងទស្សនៈរបស់លោកឧបនាយករដ្ឋមន្ត្រី «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


