ព័ត៌មានជាតិ
ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យ- និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ក្នុងការជួយសម្រួលបន្ទុកជីវភាពរបស់កម្មករ និងពលរដ្ឋពេលមានបញ្ហាសុខភាព។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានស្តីពី «របបសន្តិសុខសង្គមនៅកម្ពុជាដល់សមាជិកអ្នកសារព័ត៌មានជាតិ» លោក ហេង សុផាន់ណារិទ្ធ លើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា បានលេចរូបរាងលើកដំបូងតាំងពីទសវត្សរ៍ ឆ្នាំ១៩៤០ មកម្ល៉េះ ប៉ុន្តែពេលនោះស្ថិតក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា “ហឹបប្រាក់អន្តរវិជ្ជាជីវៈ” ហើយក៏ត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងសម័យពុលពត។ យ៉ាងណាមិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គមត្រូវបានស្ដារជាជំហានៗឡើងវិញ។
ជាក់ស្តែង នៅឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានរៀបចំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ចនិងសង្គម ដែលផ្តល់អាណត្តិឱ្យបេឡាជាតិសន្តិសុខសង្គមក្នុងការអភិវឌ្ឍ និងអនុវត្តរបបសន្តិសុខសង្គមពេញលេញនៅកម្ពុជា រួមមាន (១) ផ្នែកហានិភ័យការងារ (២) ផ្នែកថែទាំសុខភាព, (៣) ផ្នែកប្រាក់សោធន និង (៤) ផ្នែកនិកម្មភាព។ ដោយឡែកផ្នែកថែទាំសុខភាព បានដាក់ឱ្យអនុវត្តសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ ដោយនៅពេលនោះ និយោជកបង់ភាគទាន ១,៣% បងប្អូនកម្មករនិយោជិតបង់១,៣%។ ចាប់ពីខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានសម្រេចឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០% គឺភាគទាន ២,៦% ដើម្បីសម្រួលដល់បន្ទុកចំណាយរបស់កម្មករនិយោជិត ដែលអាចឱ្យសន្សំថវិកាបានប្រមាណ ៦-៨ដុល្លារ ក្នុង ១ខែ។
យ៉ាងណាមិញ តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យ- និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យ- និយោជន៍ភាគច្រើន ក៏ដូចជាកម្មករនិយោជិតភាគច្រើន មន្ត្រីរាជការ ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។ បន្ថែមពីនេះ ប.ស.ស.បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹង ស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។

លោក ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀល ហើយសម្រាប់មន្ត្រីរាជការ ការបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុកគឺជាបន្ទុករបស់រដ្ឋ ដែលអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ ដោយឡែកបុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែ ក្នុងអំឡុង ១២ខែចុងក្រោយ នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


