ព័ត៌មានជាតិ
កម្ពុជា ចែករំលែកភាពរីកចម្រើនការអនុវត្តរបបសន្តិសុខសង្គមដល់សមាគមសន្តិសុខសង្គមអាស៊ាន
គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចែករំលែកឧត្តមានុវត្តន៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គម និងការអភិវឌ្ឍប្រព័ន្ធឌីជីថល ប.ស.ស. កម្ពុជាដល់សមាគសន្តិសុខសង្គមអាស៊ាន(ASSA)។ ការចែករំលែក ដោយសារការអនុវត្តរបបសន្តិសង្គមនៅកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស។

ការចែករំលែកនេះ បានធ្វើឡើងកាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ ក្រោមប្រធានបទស្ដីពី វឌ្ឍនភាពរួម៖ កំណែទម្រង់បរិវត្តកម្មដើម្បីធានាអនាគតសម្រាប់ទាំងអស់គ្នា របស់សមាគសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់នៃប្រទេសព្រុយណេ។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ក្នុងឱកាសនោះមន្ត្រីជំនាញ ប.ស.ស. ក៏បានចូលរួមធ្វើបទបង្ហាញស្តីពី បរិវត្តកម្មឌីជីថលសម្រាប់ប្រព័ន្ធប្រតិបត្តិការ ប.ស.ស.និងបានចែករំលែកឧត្តមានុវត្តន៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គម និងការអភិវឌ្ឍប្រព័ន្ធឌីជីថល ប.ស.ស. កម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ខាងលើ រៀបចំដោយមូលនិធិសោធនិវត្តន៍សម្រាប់កម្មករនិយោជិត (ETF) នៃប្រទេសព្រុយណេ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិ និងតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិកនៃសមាគម ASSA ចំនួន ២០ស្ថាប័ន ដែលមកពីបណ្តាប្រទេសអាស៊ានទាំង ១០ សរុបចំនួនប្រមាណជាង ១០០នាក់។

សូមរំលឹកថា គិតត្រឹមខែកញ្ញាឆ្នាំ២០២៥ ប.ស.ស. មានសមាជិក ប.ស.ស.កើនឡើងដល់ ៣,៣លាននាក់ក្នុងនោះមានស្រីចំនួន ១,៨ លាននាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


