ចរាចរណ៍
រយៈពេល ១១ ខែ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ជាង ៥ ពាន់ករណី ស្លាប់ និងរបួសជាង ៦ ពាន់នាក់
ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសជាង ៥ ពាន់ករណី ដោយមានមនុស្សស្លាប់ និងរបួសជាង ៦ ពាន់នាក់ កើនឡើងជាង ៦%។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី ២ ធ្នូ នេះថា រយៈពេល ១១ ខែ ឆ្នាំ ២០២៥ នេះ នៅទូទាំងប្រទេសកម្ពុជា មានកម្មករ-និយោជិត ជួបករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥,១៣៩ ករណី មានជនរងគ្រោះសរុបចំនួន ៦,០៤៩ នាក់ ស្លាប់ចំនួន ១៣៥ នាក់ របួសធ្ងន់ចំនួន ១,៦៧១ នាក់ និងរបួសស្រាលចំនួន ៤,២៤៣ នាក់ បើធៀបនឹងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ មានការកើនឡើងចំនួន ៣២៥ ករណី ប្រមាណ ៦.៧៥% ខណៈ ១១ ខែ ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករ-និយោជិតចំនួន ៤,៨១៤ ករណី ប៉ុណ្ណោះ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ខាងលើ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មានចំនួន ១០ ករណី មានជនរងគ្រោះសរុបចំនួន ១៧៤ នាក់ ស្លាប់ចំនួន ២ នាក់ របួសធ្ងន់ចំនួន ២១ នាក់ និងរបួសស្រាលចំនួន ១៥១ នាក់ បើធៀបនឹងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ-និយោជិត មាន ១២ ករណី ថយចុះ ២ ករណី ស្មើនឹងប្រមាណ ១៧%។

លោកបណ្ឌិត បានពន្យល់ថា មូលហេតុចម្បងៗ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ(បញ្ច្រាសទិស) ការបត់ខ្វះការប្រុងប្រយ័ត្ន ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាផ្លូវ និងលក្ខណៈបច្ចេកទេសយានយន្ត និងកត្តាផ្សេងៗ។

លោកបណ្ឌិត បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត ទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


