Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

បានផុស

នៅ

លោក ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញលេីកទឹកដល់ប្រជាកសិករដែលកំពុងដាំដំណាំពោតនៅពេលនេះ ធ្វេីតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម ដេីម្បីទទួលបានទិន្នផលខ្ពស់ និងយកចិត្តទុកដាក់ថែទាំដំណាំឲ្យបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកលើកឡើងបែបនេះ នៅក្នុងទិវាចម្ការបង្ហាញពូជពោតអ៊ីប្រ៊ីដកម្ពុជា០១ នៅក្នុងភូមិ៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សហការជាមួយ មជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជានៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

អនុរដ្ឋលេខាធិការ លោក ចាន់ សារុទ្ធ បន្ថែមទៀតថា ក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ប្រចាំនៅកម្ពុជា ដេីម្បីផ្សព្វផ្សាយគាំទ្រជួយដល់កសិករនៅតាមខេត្តគោលដៅមួយចំនួនលើពូជពោតអ៉ីប្រ៊ីដកម្ពុជា០១ មានដូចជា ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ពូជពោតអ៉ីប្រ៊ីដកម្ពុជា០១ នេះគឺជាពូជរបស់កម្ពុជា ដែលកសិករកំពុងធ្វើការដាំដុះជាបណ្តើរៗ ជាមួយពូជផ្សេងៗទៀតដែលនាំចូល។

ជាមួយគ្នានេះ លោក សុង យ៉ុងហ្សូ នាយកមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា បានលេីកឡេីងថា កម្ពុជា និងកូរ៉េ គឺមានសហប្រតិបត្តិការយ៉ាងល្អប្រសេីរក្នុងការធ្វេីលេីគម្រោងពូជពោតនេះ និងពូជបន្លែ។ សម្រាប់ពូជពោតអ៊ីប្រ៊ីដកម្ពុជា០១ នេះ មជ្ឈមណ្ឌល​​ KOPIA នៅតែបន្តគាំទ្រជួយដល់កសិករក្នុងស្រាវជ្រាវបន្ថែមលេីចំណុចអវិជ្ជមាន និងជួយអភិវឌ្ឍន៍វិស័យកសិកម្ម។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តកំពង់ចាម មានស្រុក៥ ដែលបានដាំដុះពោតច្រើន ដែលក្នុងនោះ ស្រុកកោះសូទិន ៣ ៧២៤ហិកតា ស្រុកកំពង់សៀម ៣ ៧០០ហិកតា ស្រុកចំការលើ ១ ៩០០ហិកតា ស្រុកស្ទឹងត្រង់ ១ ៤០៤ហិកតា ស្រុកកងមាស ១ ១០៥ហិកតា និងស្រុកមូយចំនួនទៀត សរុបផ្ទៃដីដាំពោតក្នុងខេត្ត មានប្រមាណ១២ ៦០១ហិកតាដែល ទទួលបានបរិមាណផល ៥៦ ០៦៤ តោន៕

ដោយ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម