ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ គ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដរយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដែលមានរយៈពេល៤ថ្ងៃដើម្បីចូលរួមអបអរសាទរ ស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស.២០២៤។
តាមរដ្ឋបាលខេត្ត ព្រឹត្តិការណ៍សង្ក្រាន្ដនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខមហោស្រពខេត្តតាកែវ ចាប់ពីម៉ោង១៤និង០០នាទីរសៀលតទៅ ចំណែកនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានា ក្នុងខេត្តតាកែវ ក៏តម្រូវឲ្យរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដនៅថ្ងៃជាមួយគ្នានេះផងដែរ។

តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តតាកែវឆ្នាំថ្មីនេះ នឹងផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី ហើយក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំក្រុមគ្រួសារផងដែរ។ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តតាកែវ រយៈពេល៤ថ្ងៃនេះ រដ្ឋបាលខេត្ត នឹងមានរៀបចំលេងល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។
រដ្ឋបាលខេត្ត ក៏សូមឲ្យប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករនៅខេត្តតាកែវ តាមទីតាំងរៀបចំសង្ក្រាន្ត ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


