Connect with us

ព័ត៌មានជាតិ

មេបក្សភ្លើងទៀន ត្រូវតុលាការកោះហៅ ក្រោយមានបណ្ដឹងពីរដ្ឋាភិបាល

បានផុស

នៅ

 ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល  ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះឱ្យចូលទៅកាន់យ្យការអមសាលាដំបូងរាជធានី នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី ០៥ ខែមេសា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មាន លោក ទាវ វណ្ណុល ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជាប្តឹងពីបទធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន ខណៈពេលដែលលោក ទាវ វណ្ណល ទៅប្រទសជប៉ុន កាលពីពេលថ្មីៗកន្លងទៅនេះ។

គួររម្លឹកថា ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន លោក ទាវ វណ្ណុល មេបក្សប្រឆាំងរូបនេះ បានចោទ​ប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា ដាក់កាមេរ៉ាឃ្លាំមើលរបស់លោក២៤ម៉ោង។ លោក ទាវ វណ្ណុល ក៏បានចោទថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យ ដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែង នយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។

ភ្លាមៗដោយមិនបង្អង់យូរឡើយ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញមកទាត់ចោលសម្ដីរបស់លោក ទាវ វណ្ណុល ភ្លាម។ អ្នកនាំពាក្យបានឱ្យដឹងថា គ្មានការដាក់កាមេរ៉ាឃ្លាំមើលសកម្មភាពលោក ទាវ វណ្ណុល ដូចការមូលបង្កាច់ ឡើយ។  មួយវិញទៀត សម្រាប់ការអនុវត្តច្បាប់នៅកម្ពុជា គឺធ្វើឡើងចំពោះតែអ្នកដែលល្មើសច្បាប់ប៉ុណ្ណោះ គ្មានការរើសអើងលើបុគ្គលណាម្នាក់ មានឋានៈអ្វី ឬអនុវត្តន៍ច្បាប់ចំពោះតែអ្នកនយោបាយឡើយ។  ការអនុវត្តច្បាប់នៅកម្ពុជា គឺជាការងារចាំបាច់បំផុតដើម្បីធានា និងពង្រឹងនីតិរដ្ឋ ដូចប្រទេសជឿនលឿនបានអនុវត្តន៍ដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម