Connect with us

វប្បធម៌ ជំនឿ

តាំងលម្អ វត្ថុ ៣ យ៉ាងនេះ ប្រៀបដូចទាក់​ទាញ​លាភ​សំណាង និងវិបុលភាព

បានផុស

នៅ

ប្រសិនបើអ្នកចង់ទាក់ទាញសំណាងសម្រាប់ខ្លួនឯងនិងគ្រួសារ អ្នកក៏អាចសាកល្បងអនុវត្តគន្លឹះហុងស៊ុយទាំង៣យ៉ាង ដើម្បី​បង្កើន​សំណាងក្នុងឆ្នាំ ២០២៤។​ ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជំនឿផ្ទាល់ខ្លួនក្នុងការជឿ និងសំរេចចិត្តថា គួរទិញវត្ថុទាំងនោះមកតាំងលម្អនាំហុងស៊ុយឬយ៉ាងណា វាអាស្រ័យលើលោកអ្នកតែប៉ុណ្ណោះ។

រូបសំណាកនាគ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមគោលការណ៍ហុងស៊ុយ រូបសំណាកនាគត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃសំណាងល្អ និងតំណាងឲ្យជោគជ័យដ៏អស្ចារ្យ វិបុលភាពប្រកបដោយនិរន្តរភាព អំណាចដ៏អស្ចារ្យ ហើយអាចជាគ្រឿងការពារដ៏រឹងមាំ។ សូមដាក់រូបសំណាកនាគនៅចំកណ្តាលបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ឬច្រកចូល ដើម្បីទាក់ទាញសំណាងល្អដល់ខ្លួនឯងនិងក្រុមគ្រួសារ។

ដើមឈើបៃតង

ដើមឈើជួយស្រូបយកថាមពលវិជ្ជមាន​ បង្កើនទ្រព្យសម្បត្តិ ភាពរុងរឿងសម្រាប់ផ្ទះ និងកន្លែងធ្វើការដូចជាដើមឬស្សីនេះក៏ដោយសារតែដើមឬស្សីជានិមិត្តរូបនៃការលូតលាស់ និងសុភមង្គល។ អ្នកគួរដាំនៅទិសខាងកើត ឬភាគអាគ្នេយ៍ ឬ​ដាក់​នៅ​កន្លែង​ផ្សេង​ៗ​ដើម្បី​នាំ​លាភ​សំណាង និង​នាំ​សេចក្តីសុខ​ដល់​គ្រួសារ ។

ត្បូង

Jade ឬត្បូង អាច​ពាក់​ជា​គ្រឿង​អលង្ការ (ខ្សែ​ក ចិញ្ចៀន កងដៃ) ឬ​រក្សា​ទុក​ក្នុង​កាបូប​ដើម្បី​ទាក់ទាញ​សំណាង​ល្អ​។​ ជាពិសេសប្រសិនបើអ្នកដាក់ត្បូង​ក្នុង​ផ្ទះ ឬ​ការិយាល័យ​ដែល​មាន​ខ្យល់​ចេញ​ចូល​ល្អ នោះវាជួយបង្កើនថាមពលវិជ្ជមាន និងវិបុលភាពជាក់ជាមិនខានឡើយ៕

គ្រូ ណុប

ចុចអាន៖យោងតាមជំនឿហុងស៊ុយ តើគួរដាំផ្កាក្រដាសនៅមុខផ្ទះដែរឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ស្អែក ប្រតិភូព្រឹទ្ធសភាបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព្រឹទ្ធសភា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្តីជូនដំណឹង​ស្តីពី​ ការអញ្ជើញចូលរួមដេញ​ថ្លៃ​ការផ្គត់ផ្គង់​ទំនិញ​របស់មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តបាត់ដំបង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្តីជូនដំណឹង​ស្តីពី​ ការអញ្ជើញចូលរួមការពិគ្រោះថ្លៃ​ការផ្គត់​ផ្គង់​សម្ភារៈការិយាល័យ​លើកទី២ របស់មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ចាប់ផ្ដើម​រៀបចំ​ធ្វើ​តេស្ដ​វាយតម្លៃ​សមត្ថភាព​បញ្ចប់វគ្គបណ្ដុះបណ្ដាល​សិស្ស​កម្រិត​សញ្ញាបត្រ​បច្ចេកទេស​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន មាន«បន្ទប់សុខភាពមន្ត្រី» សម្រាប់សង្គ្រោះមន្ត្រីដែលមានបញ្ហាសុខភាពក្នុងពេលបំពេញការងារ

Sokha Hotels

ព័ត៌មានពេញនិយម