វប្បធម៌ ជំនឿ
យោងតាមជំនឿហុងស៊ុយ តើគួរដាំផ្កាក្រដាសនៅមុខផ្ទះដែរឬទេ?
ផ្កាក្រដាសគឺជារុក្ខជាតិមួយប្រភេទដែលគេនិយមដាំលម្អដើម្បីបង្កើនសោភ័ណភាពដល់គេហដ្ឋាន សួនច្បារ និងកន្លែងសាធារណៈ ដែលមានពណ៌ស្រស់ស្អាតរីកពេញគ្រប់រដូវ។ ប៉ុន្តែជាមួយនឹងភាពស្រស់ស្អាត និងភាពធន់នឹងអាកាសធាតុក្តៅ ផ្កាក្រដាសបានក្លាយជារុក្ខជាតិលម្អដ៏ពេញនិយមនៅក្នុងតំបន់ត្រូពិចជុំវិញពិភពលោក។
ផ្កាក្រដាសលេចធ្លោជាមួយនឹងពណ៌ចម្រុះដូចជាពណ៌ស្វាយ ក្រហម ផ្កាឈូក ទឹកក្រូច លឿង ចម្រុះពណ៌បង្កើតឲ្យមានសិរីសួស្ដី ក្នុងនោះវាក៏មានអត្ថន័យបង្កប់ដោយយោងទៅតាមគោលការណ៍របស់ហុងហ៊ុយផងដែរ។
តាមជំនឿហុងស៊ុយ ចំពោះបែកធាង និងស្លឹកច្រើន វាត្រូវបានគេជឿថា តំណាងឲ្យការការពារភាពល្អឥតខ្ចោះនិងសុភមង្គលដ៏ល្អឥតខ្ចោះ។ ពណ៌ភ្លឺនៃផ្កាក្រដាសវាក៏តំណាងឲ្យនិមិត្តសញ្ញានៃសំណាងល្អ ភាពរុងរឿងនិងសំណាងល្អ។ ផ្កាក្រដាសក៏ត្រូវបានគេជឿថា មានសមត្ថភាពការពារពីសំណាងអាក្រក់ នាំសំណាងអាក្រក់ចេញផងដែរ។
លើសពីនេះទៀតដែរ ដោយសារតែផ្កាក្រដាសមានពណ៌ជាច្រើន។ ដូច្នេះពណ៌នីមួយៗមានអត្ថន័យខុសៗគ្នាដូចខាងក្រោម។
ក្រហម៖ តំណាងឲ្យអំណាច ការតាំងចិត្ត និងបំណងប្រាថ្នាដើម្បីរីកចម្រើន។
ពណ៌ផ្កាឈូក៖ តំណាងឲ្យភាពទន់ភ្លន់ ភាពផ្អែមល្ហែម និងភាពជាស្ត្រី។
ពណ៌ស្វាយ៖ តំណាងឲ្យមនោសញ្ចេតនា និងភាពស្មោះត្រង់។
ពណ៌ស៖ តំណាងឲ្យភាពបរិសុទ្ធ និងភាពស្មោះភក្ដី។
អ្វីដែលជាទីចាប់អារម្មណ៍ធំបំផុតនោះគឺ ផ្កាក្រដាសមិនបានហាមដាំនៅមុខផ្ទះនោះទេ ការដាំនៅមុខផ្ទះដូចជួយលម្អឥ្យកាន់តែស្រស់ស្អាតលើសមុន។ ជាពិសេសនោះគឺជួយឲ្យមនុស្សរស់នៅក្នុងផ្ទះ ជួបតែរឿងៗល្អត្រលប់មកវិញតែប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ ជំនឿដូចបានរៀបរាប់ខាងលើនេះគ្រាន់តែជាជំនឿផ្ទាល់ខ្លួនប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺជំនឿទាំងនោះ យើងមិនត្រូវបង្កបញ្ហាដល់ខ្លួនយើង និងមនុស្សជុំវិញខ្លួនយើងឡើយ៕

គ្រូ ណុប
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


