ព័ត៌មានជាតិ
នៅថ្ងៃទី១៣ មេសា រមណីយដ្ឋានទឹកឆា នឹង ធ្វើសង្ក្រាន្តដ៏ធំសម្រាប់ឆ្នាំនេះ
រមណីយដ្ឋានទឹកឆា កំពុងត្រៀមខ្លួនរៀបចំសង្ក្រាន្ត ដោយយកថ្ងៃទី១៣ ខែមេសា ជាថ្ងៃរៀបចំសង្ក្រាន្ត ហើយនៅពេលនេះ កំពុងតុបតែងកែលម្អឱ្យមានភាពទាក់ទាញ ដើម្បីទទួលភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ។

លោក ឃុន បូរិន តំណាងអ្នកវិនិយោគរមណីយដ្ឋានទឹកឆា បានបញ្ជាក់ថា ក្នុងនាមជាអ្នកគ្រប់គ្រងតំបន់នេះ លោកបានធ្វើការផ្សព្វផ្សាយ និងស្នើឱ្យម្ចាស់អាហារដ្ឋានទាំងអស់ចូលរួមរក្សាតម្លៃ និងថែរក្សាសម្អាតបរិស្ថានជុំវិញឱ្យស្អាត។ លោកបញ្ជាក់ទៀតថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្រាប់រមណីយដ្ឋានទឹកឆា បានបង្កើតសង្ក្រាន្តទឹកឆា ដោយយកថ្ងៃទី១៣ ខែមេសា ជាថ្ងៃប្រារព្ធពិធីលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្ត។
សម្រាប់សង្ក្រានឆ្នាំថ្មី ឆ្នាំរោង ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ រមណីយដ្ឋានក្បាលទឹក ឬហៅរមណីយដ្ឋានទឹកឆា ក្នុងស្រុកព្រៃឈរ នឹងរៀបចំបង្កើតកម្មវិធីសប្បាយៗ ជាច្រើនដូចជា លេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត និងមានតុបតែងច្នៃជាក្លោងទ្វារច្រកចូលតុបតែងប្លែកបែបស្រុកស្រែ អមដោយឧបករណ៍នេសាទបុរាណ និងថែមរៀបចំផ្ទាល់ថតរូបប្លែកៗគួរឱ្យទាក់ទាញផងដែរ៕






អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


