ព័ត៌មានជាតិ
នៅខ្មែរប្រើ QR Code ដាក់តាមភោជនីយដ្ឋាន កន្លែងចេញចូល អាចឆែកដឹងកន្លែងមានកូវីដ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ QR Code បានដាក់នៅតាមទីតាំងដូចជាភោជនីយដ្ឋាន គ្រឹះស្ថានសាធារណៈនិងឯកជន និងទីតាំងដែលមានមនុស្សជួបជុំច្រើន។
តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្កេននៅពេលចូលទីតាំង ដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ។
ការប្រើប្រាស់ QR Code “ទប់ស្កាត់កូវីដ Stop Covid” ដោយអនុវត្តតាមជំហានទាំង៤ ដូចខាងក្រោម៖
– ជំហានទី១ ៖ រកមើលកន្លែងដែលមានដាក់បង្ហាញរូប QR Code នៅតាមច្រកចូល
– ជំហានទី២ ៖ ស្កេន QR Code ដោយប្រើកាមេរ៉ាទូរសព្ទដៃ។ ក្នុងករណី មិនអាចស្កេន QR Code តាមរយៈកាមេរ៉ា សូមចូលទៅកាន់គេហទំព័រ stopcovid.gov.kh ដោយផ្ទាល់ រួចចុចលើពាក្យ “ចាប់ផ្តើមស្កេន”
– ជំហានទី៣ ៖ ចំពោះការចុះឈ្មោះលើកដំបូង សូមលោកអ្នកវាយលេខទូរសព្ទ រួចចុចលើពាក្យ “បន្ត”
– ជំហានទី៤ ៖ វាយលេខកូដ ៦ខ្ទង់ ដែលបានផ្ញើទៅកាន់ប្រអប់សារទូរសព្ទដៃ ជាការស្រេច។ចំពោះការស្កេនលើកក្រោយៗ គ្រាន់តែអនុវត្តតាមជំហានទី២ ខាងលើ។

>>>លទ្ធផលនៃការស្កេន QR Code នូវសញ្ញាទាំងបី (ធម្មតា គួរឱ្យសង្ស័យ និងហានិភ័យ)។

ក្រសួងក៏អំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈនិងឯកជន ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទីតាំងដែលមានមនុស្សជួបជុំច្រើន ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” នេះសម្រាប់អង្គភាពរបស់ខ្លួន ដោយធ្វើតាមការណែនាំដូចខាងក្រោម៖
– ជំហានទី១៖ ចូលទៅកាន់គេហទំព័រ stopcovid.gov.kh
– ជំហានទី២ ៖ ចុចលើពាក្យថា “ស្នើសុំ QR Code”
– ជំហានទី៣ ៖ បំពេញឈ្មោះ លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែល និងអាសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំ QR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code មួយសន្លឹក
– ជំហានទី៤ ៖ ព្រីន QR Code ដែលបានបង្កើត រួចយកទៅដាក់នៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលទាក់ទងបឋម (Call Center) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈ លេខទូរសព្ទកូដខ្លី 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 | 012 979 079៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់