Connect with us

កីឡា

ព័រទុយហ្គាល់ បាន​ត្រឹម​ស្មើ កុងហ្គោ ស្រប​ពេល អង់គ្លេស ឈ្នះ​ ក្រូអាត ៤-២

បានផុស

នៅ

ក្រុម​បញ្ចខែល ព័រទុយហ្គាល់ បាន​ត្រឹម​ស្មើ​ជា​មួយ សាធារណរដ្ឋ​កុងហ្គោ ដោយ​លទ្ធផល ១-១ ​សម្រាប់​​​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​ វគ្គ​សន្សំពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក។

Cristiano Ronaldo ដើរ​ចូល​ក្នុង​បន្ទប់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​តោកំណាច​អង់គ្លេស​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​មែន​ទែនដែល​ស័ក្តិសម​ជា​ក្រុម​សំបូរ​កីឡាករ​ល្អ​មែន​ៗ​ដោយ​ពួក​គេបាន​យក​ឈ្នះ លើ​ក្រុម​ជម្រើស​ជាតិ ក្រូ​អាត ដោយ​លទ្ធផល ៤-២ សម្រាប់​ការ​ប្រកួត​បើក​ឆាក​លើក​ទី១​របស់​ខ្លួន​ដែរ។

កីឡាករ Bruno Fernandes និង Diogo Costa ក្រោយចប់​ការ​ប្រកួត

ការ​ប្រកួត​ដែល​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ១២ យប់​ថ្ងៃ​ទី​១៧ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​មិថុនា ព័រទុយហ្គាល់ បាន​ចាប់​ផ្តើម​ពោរ​ពេញ​ដោយ​កម្លាំង​ចិត្ត​ភ្លាម។ ត្រឹម​តែ ៦ នាទី​ ពួក​គេ​បាន​បើក​ការ​នាំ​មុខ ១-០ ដោយកីឡាករ João Neves ហើយ​ពួក​គេ​បាន​ព្យាយាម​សម្រុក និង​រក្សា​ការ​គ្រប់​បាល់​ភាគ​ច្រើន។

ក្រុម​ព័រទុយហ្គាល់

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ជម្រើស​ជាតិ​កុងហ្គោ ពិត​ជា​ការពារ​បាន​ល្អ​ខ្លាំង។ ពួក​គេ​ព្យាយាម​ដាក់​សម្ពាធ និង​កៀប​សង្កត់​ដែល​ធ្វើ​ឲ្យ ព័រទុយហ្គាល់ ពិបាក​ចូល​ចុះ​ក្នុង​តំបន់​ប្រយុទ្ធ​ ហើយ​ពួក​គេ​បាន​វាយ​បក​​ក៏​គ្រោះ​ថ្នាក់​ថែម​ទៀត។ ទី​បំផុត កុងហ្គោ បាន​តាម​ស្មើ ១-១ នៅ​ចុង​វគ្គ​ទី១ ដោយ​កីឡាករ Martin Baturina ដែល​លទ្ធផល​នេះ​រក្សា​រហូត​ចប់​វគ្គ​ទី២ បើ​ទោះ​បី​ជា​​ព័រទុយហ្គាល់ ព្យាយាម​យ៉ាង​ណា​ក៏​ដោយ។

កីឡាករ Bellingham និង Harry Kane អបអរ​គ្រាប់​បាល់

នៅ​វេលា​ម៉ោង ៣ យប់អាធ្រាត្រ ចូល​ថ្ងៃ​ទី១៨ ខែ​មិថុនា អង់គ្លេស បានបង្ហាញ​ភាព​រឹង​មាំ និង​មាន​ប្រសិទ្ធភាព​ក្នុង​គ្រប់​គ្រង​បាល់ និង​រក​បាន​គ្រាប់​បាល់​ដោយ​ស៊ុត​ចូល ក្រូអាត ៤ គ្រាប់ ប៉ុន្តែ​ធ្លាយ​គ្រាប់​បាល់​វិញ​ ២ គ្រាប់​​សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ពូល L។

កីឡាករ Jude Bellingham អបអរ​គ្រាប់​បាល់

៤ គ្រាប់​របស់​អង់គ្លេស រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Harry Kane ២ គ្រាប់​នៅ​នាទី១២ និង ៤២ កីឡាករ Jude Bellingham ១ គ្រាប់នាទី ៤៧ និង Marcus Rashford ១ គ្រាប់នាទី​៨៥ ខណៈ ២ គ្រាប់​របស់ ក្រូអាត រក​បាន​ដោយ​កីឡាករ Martin Baturina​ នាទី​៣៦ និង​កីឡាករ Petar Musa នាទី​៤៥។

កីឡាករ Marcus Rashford អបអរ​គ្រាប់​បាល់

តាម​រយៈ​លទ្ធផល​នេះ អង់គ្លេស ត្រូវ​បាន​គេ​រំពឹង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ពូល L ខណៈ​ការ​ប្រកួត​បន្ទាប់​របស់​ពួក​គេ​គឺ ប៉ាណាម៉ា និង ហ្គាណា ហើយ ក្រូ​អាត​ទំនង​ជា​អាច​ស្ថិត​នៅ​លេខ ១ ក្នុង​ពូល៕

កីឡាករ Harry Kane អបអរ​គ្រាប់​បាល់
ក្រុម​អង់គ្លេស
ក្រុម​ក្រូអាត

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម