Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Toyota នៅ ជប៉ុន ប្រមូលរថយន្ត Prius ជុំវិញពិភពលោក ចាប់ពី​សេរ៊ីឆ្នាំ ២០២២ ឡើងទៅចូលរោងចក្រវិញ

បានផុស

នៅ

ក្រុមហ៊ុន Toyota បានប្រកាសប្រមូល​រថយន្ត Prius ប្រហែល ២១១,០០០ គ្រឿង​នៅ​ជុំវិញ​ពិភពលោកចូលមកក្នុងរោងចក្រវិញ ​ដោយសារតែ​ហានិភ័យ​ទ្វារ​ក្រោយ​អាច​បើកបានដោយខ្លួនឯង ​ក្នុងអំឡុង​ពេលរថយន្តកំពុង​បើកបរ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១៨ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនផលិតរថយន្តជប៉ុននិយាយថា ខ្លួនបានបញ្ឈប់ការផលិតរថយន្តប្រភេទនេះរហូតដល់ទទួលបានគ្រឿងបន្លាស់ដើម្បីដោះស្រាយបញ្ហា ។ នៅក្នុងប្រទេសជប៉ុន ការប្រមូលមកវិញកំពុងប៉ះពាល់ដល់រថយន្តប្រហែល ១៣៥,០០០ គ្រឿងដែលផលិតនៅចន្លោះខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ខែមេសានៃឆ្នាំ ២០២៤ នេះ ។

យោងតាមក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ដោយសារតែប្រព័ន្ធការពារទឹកនៅទ្វារខាងក្រោយមិនទាន់បិទជិតល្អ ដូច្នេះទឹកអាចជ្រៀបចូល ហើយក្នុងស្ថានភាពដ៏អាក្រក់បំផុត ប្រសិនបើទ្វារមិនចាក់សោទេនោះ ទ្វារនឹងបើកដោយខ្លួនឯងបាន អំឡុងពេលដែលរថយន្ត Prius កំពុងបើកបរ ខណៈមកទល់ពេលនេះ មានករណីទ្វាររថយន្តរបើកដោយខ្លួនចំនួន ៣ ករណីហើយ ប៉ុន្តែមិនមានការរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។

គួរបញ្ជាក់ថា រថយន្ត Prius សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន​ផលិត​នៅ​រោងចក្រ​មួយ​ក្នុង​ទីក្រុង Toyota ខេត្ត Aichi ហើយដោយសារតែបញ្ហានេះ ក្រុមហ៊ុនបានផ្អាកការផលិតចាប់តាំងពីថ្ងៃទី៤ ខែមេសាមកម្ល៉េះ ៕

អត្ថបទ ៖​ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

សម្ដេចធិបតី ជួបអគ្គនាយិការងAFD ពិភាក្សាលើវិស័យពាណិជ្ជកម្ម ការបង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំង និងថាមពល

ព័ត៌មានជាតិ៥ នាទី មុន

អ្នកនាំពាក្យ ៖ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៥ ពាន់នាក់ កំពុងរៀនជំនាញវិជ្ជាជីវៈវគ្គទី ២

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

AstraZeneca ត្រៀម​សង់​រោងចក្រ​តម្លៃ១,៥​ពាន់​លាន​នៅ​សិង្ហបុរី ផលិត​ថ្នាំ​ព្យាបាល​មហារីក

ព័ត៌មានជាតិ១១ នាទី មុន

ក្រសួងមហាផ្ទៃនឹងបន្តពិនិត្យករណីឧត្តមសេនីយ៍ត្រី​ម្នាក់ ក្រោយសាមីខ្លួនថា ពិតជាបានយកប្រាក់ពីអាជ្ញាធរស្រុកពិតមែន  

សន្តិសុខសង្គម១៧ នាទី មុន

ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល

Sokha Hotels

ព័ត៌មានពេញនិយម