ជីវិតកម្សាន្ដ
តាមពិត YoGhurt និង Lisa ស្និទ្ធស្នាលគ្នាខ្លាំងលើសពីការគិត
មនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញរូបភាពរបស់តារាម៉ូដែល-តារាសម្តែង YoGhurt Nattasha ត្រូវបានអញ្ជើញជាភ្ញៀវសំខាន់ម្នាក់ក្នុងកម្មវិធីខួបកំណើតគម្រប់ ២៧ ឆ្នាំរបស់តារាស្រី Lisa សមាជិកក្រុម BLACKPINK ។
តាមរយៈរូបភាពច្រើនសន្លឹកជាមួយសមាជិកក្រុម BLACKPINK តារាសម្ដែងថៃរូបនេះបានសរសេរជាភាសាអង់គ្លេសយ៉ាងហូរហែរថា “អរគុណដែលតែងតែទាក់ទងមកខ្ញុំពេលខ្ញុំជួបការលំបាក (តាំងពីឪពុកខ្ញុំលាចាកលោកពីកូវីដ ហើយពេលនេះជាពេលវេលាផ្លាស់ប្តូរជីវិតដ៏ធំមួយ) ពាក្យរបស់អ្នកពិតជាផ្តល់ការគាំទ្រដ៏ធំ គំនិតវិជ្ជមានធំ ការលើកទឹកចិត្តដ៏ធំ ខ្ញុំគ្មានសំណួរថាហេតុអ្វីបានជាអ្នកមកឆ្ងាយនេះ, ហេតុអ្វីបានជាមនុស្សស្រឡាញ់អ្នក។ ជាថ្មីម្តងទៀត អរគុណដែលព្យាយាមលើកទឹកចិត្តខ្ញុំ អរគុណដែលបានឲ្យខ្ញុំចូលរួមនៅក្នុងពិធីខួបកំណើតគម្រប់២៧ឆ្នាំរបស់អ្នក។ ខ្ញុំពិតជាមានពេលវេលាដ៏ល្អនៅយប់នោះ និងរីករាយថ្ងៃកំណើតអ្នកបំផុត”។
ថ្វីបើយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះក្នុងកម្មវិធី Woody មានវគ្គមួយចំនួន Yogurt បានបើកចំហអំពី Lisa នោះ។ ក្នុងនោះនាងបាននិយាយថា អ្វីដែលខ្ញុំនឹកស្មានមិនដល់គឺ Lisa ស្វាគមន៍ខ្ញុំ និងផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ខ្ញុំបន្ទាប់ពីបានដឹងដំណឹងនេះ។ ទាំងពីរ អំពីឪពុក និងរឿងស្នេហា មុនមកកម្មវិធីថ្ងៃនេះ ខ្ញុំបានសួរ Lisa ថាតើខ្ញុំអាចនិយាយពីរឿងនេះក្នុងកម្មវិធីបានឬអត់? ។
ក្រោយមកទើប YoGhurt បានបញ្ចាក់ថា Lisa នាងគឺជាមនុស្សម្នាក់ទៀតដែលធ្វើឲ្យនាងភ្ញាក់ផ្អើល។ ពេលនោះនាងមិនបានគិតថាគាត់នឹងផ្ញើសារមកទេ។ វាមិនគ្រាន់តែជាសារនៃការគាំទ្រនោះទេ។ ផ្ទុយទៅវិញ គាត់រៀបរាប់អំពីអារម្មណ៍មួយចំនួនដែលកើតចេញពីការយល់ឃើញ ហើយតើវាប៉ះពាល់ដល់ចិត្តនាងយ៉ាងណា? ប៉ុន្តែក៏អរគុណដល់ Lisa ដែលតែងតែផ្ដល់យោបល់ល្អៗកន្លងមកសម្រាប់រូបនាង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតកម្ម SM ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការអត្ថាធិប្បាយអាក្រក់លើ BoA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ព័ត៌មានជាតិ៩ ម៉ោង ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ចរាចរណ៍២១ ម៉ោង ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម