ព័ត៌មានអន្ដរជាតិ
នៅថៃកំពុងផ្ទុះព័ត៌មាន Lisa បរិច្ចាគលុយដល់មូលនិធិ Jom Phalang ភ្ជាប់គេហទំព័រអាសអាភាស
នៅលើគេហទំព័រហ្វេសបុកក្រុម Kan Jom Phalang កាលពីថ្ងៃ២៦ តុលា បានធ្វើការផ្សព្វផ្សាយព័ត៌មានមួយដោយអះអាងថា Lisa សមាជិកក្រុម Blackpink បានប្រកាសបរិច្ចាគប្រាក់ចំនួន ៣ លានបាតដល់មូលនិធិ Kan Jom Phalang ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគ រួមជាមួយនឹងតម្រូវឲ្យភ្ចាប់តំណភ្ជាប់ទៅកាន់គេហទំព័រអាសអាភាស។

យ៉ាងណា កាលពីពេលថ្មីៗនេះ អ្នកស្រី Rukchanok Srinork សមាជិកសភាដែលមកពីគណបក្ស People’s Party បានចេញមុខបង្ហោះសារមួយនៅលើហ្វេសប៊ុកដោយលើកឡើងពីបញ្ហានេះថា «ជារឿងឆ្កួតបំផុត! ពួកគេកំពុងចែករំលែកព័ត៌មានក្លែងក្លាយច្រើនណាស់ ទោះបីជាតំណភ្ជាប់ទៅកាន់ព័ត៌មាននោះជាគេហទំព័រអាសអាភាសក៏ដោយ»។
មិនតែប៉ុណ្ណោះ សមាជិកសភារូបនេះថែមទាំងជំរុញឲ្យក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមចាត់វិធានការលើក្រុម Jom Phalang ភ្លាមៗ ខណៈដែលប្រជាជនថៃជាច្រើនបានសម្រុកចែករំលែកដោយជឿថាវាជាការពិត។ ក្រៅពីចែករំលែក អ្នកផ្សេងទៀតកំពុងបង្ហោះព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ពួកគេផ្ទាល់ ដោយជឿថាវាជាការពិត។
ស្រ្តីវ័យ៣១ឆ្នាំរូបនេះបានបន្តប្រកាសតាមរយៈហ្វេសបុកផ្ទាល់ខ្លួន ដោយដាក់បន្ទុកទៅកាន់មន្ត្រីយោធា ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងមន្ត្រីគណបក្សនយោបាយដែលផ្សព្វផ្សាយព័ត៌មានទាំំងនោះដើម្បីបង្កើនប្រជាប្រិយភាពរបស់ពួកគេ ដែលបានបង្កគ្រោះថ្នាក់ដលប្រជាជនថៃ។ នាងក៏បានចោទសួរទៅកាន់មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងសេដ្ឋកិច្ចឌីជីថលមានតួនាទីអ្វី ប្រសិនបើពួកគេអនុញ្ញាតឲ្យព័ត៌មានក្លែងក្លាយរាលដាល និងប៉ះពាល់ដល់ការវិនិច្ឆ័យរបស់ប្រជាជនដល់កម្រិតនេះ?
ទោះជាយ៉ាងណា រឿងរ៉ាវមូលនិធិរបស់បុគ្គល Jom Phalang នាពេលនេះកំពុងតែផុងជ្រៅទៅៗក្រោមហេតុផលគ្រោងប្ដូរផ្លាស់មូលនិធិផ្សេង ហាក់ចង់ប្រមូលលុយចេញពីមូលនិធិ ឬមិនចងឲ្យពាក់ព័ន្ធ។ យ៉ាងណាមិញ មូលនិធិបុគ្គលរូបនេះក៏កំពុងរងការស៊ើបអង្កេត ពាក់ព័ន្ធនឹងលុយជំនួយពីសប្បុរសជនយកទៅប្រើខុសច្បាប់។ ដំបូងឡើយ គេដាក់ការស្មានថា អាចភាពស្រដៀងទៅនឹងអ្នកនយោបាយប្រើសម្រាប់លាងលុយកខ្វក់ ឬការគេចពន្ធ ដែលគេមិនទាន់អាចសន្មតបានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Jom Phalang យំសោកស្រណោះខ្លួន ហើយប្រាប់បំណងប្រាថ្នាចុងក្រោយ នៅមុខអ្នកកាសែត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


