ព័ត៌មានជាតិ
នគរបាលជំនាញខេត្តព្រះវិហារ ឃាត់ខ្លួនបុរសម្នាក់ដែលលបបាញ់សម្លាប់សត្វក្របីពលរដ្ឋងាប់អស់ ២ក្បាល
បុរសម្នាក់លបបាញ់សម្លាប់សត្វក្របីរបស់ពលរដ្ឋបណ្ដាលឱ្យងាប់ចំនួន ២ក្បាល ដោយសារខឹងនឹងសត្វក្របីចូលស៊ីដំណាំ ត្រូវបានកម្លាំងនគរបាលជំនាញស្រុករវៀង ឃាត់ខ្លួនទៅតាមបណ្តឹងជនគ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរតន: ស្រុករវៀង ខេត្តព្រះវិហារ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ មុខរបរជាកសិករ រស់នៅភូមិកេរ ឃុំរតន: ស្រុករវៀង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានប្ដឹងពីករណីសត្វក្របីចំនួន ២ក្បាល ងាប់នៅក្បែរចម្ការ ស្ថិតក្នុងភូមិកេរ ឃុំរតន: ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងនោះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុករវៀង បានបើការស៊ើបអង្កេត និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាបាញ់សម្លាប់សត្វក្របី២ ក្បាលនោះ។ សមត្ថកិច្ចបន្តថា ជនសង្ស័យនោះមានឈ្មោះ ហេង ចេតនា ហៅ ចែវ ភេទ ប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតន: ស្រុករវៀង ខេត្តព្រះវិហារ។ នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានធ្វើការដកហូតអាវុធអាការ៤៧ ចំនួន ១ដើម បង់២ និងក្បាលគ្រាប់ចំនួន២ ដែលពាក់ព័ន្ធករណីបាញ់សម្លាប់សត្វក្របី។

នៅពេលឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធអាការបាញ់សម្លាប់សត្វក្របីរបស់ប្រជាពលរដ្ឋប្រាកដមែន មូលហេតុខឹងសត្វក្របីនោះចូលស៊ីដំណាំក្នុងចំការរបស់គាត់ជារៀងរាល់ថ្ងៃ។
យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យពាក់ព័ន្ធបទល្មើសជាក់ស្តែង បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់តាមច្បាប់៕

ដោយ៖ ជុន កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


